ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ច ចម្រុះដកខ្លួន មិនបង្ក្រាបឈើ ក្នុងទីតាំង សមាគមសហព័ន្ធខ្មែរ. វៀតណាម សាខា ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 27 ខែ មិថុនា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 2426

ខេត្តសៀមរាប៖ ក្រុមសមត្ថកិច្ច ចម្រុះ ខេត្តសៀមរាប ដកខ្លួន មិនបង្ក្រាបឈើ ក្នុងទីតាំង សមាគមសហព័ន្ធខ្មែរ. វៀតណាម សាខា ខេត្តសៀមរាប ។

ក្រុមសមត្ថកិច្ច ចម្រុះនោះ មាននគរបាល ប្រឆាំង បទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប មន្ត្រីនគរបាល អន្តោប្រវេសន៍ ខេត្តសៀមរាប និងមន្ត្រីរដ្ឋបាល ព្រៃឈើ។

ទាក់ទង ទៅនិងមិនមាន ការបង្ក្រាបនេះ ត្រូវបាន លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យ នគរបាល ប្រឆាំងបទ ល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ថ្លែងបញ្ជាក់ថា ដោយឈើ នោះមាន ច្បាប់PC ចេញពីដេប៉ូ។

លោលោកវរសេនីយ៍ឯកសឿន សេន បន្ថែមថាការ ឈើទាំងនោះ គឺសមាគម គេធ្វើសម្រាប់ ប្រើប្រាស់ ក្នុងសមាគម។ ដោយឡែក ជនជាតិវៀតណាម ដែល នៅទីនោះ គឺមាន លិខិតស្នាម ត្រឹមត្រូវ នេះបើតាម ឲ្យដឹង ពីនគរបាល អន្តោប្រវេសន៍។

នាយសង្កាត់រដ្ឋបាល ព្រៃឈើ បាគង លោកយឹម ស៊ីវ៉ន បានឲ្យដឹងថា ក្រោយពីធ្វើ ការត្រួតពិនិត្យ គឺឈើ មានច្បាប់ ដោយច្បាប់នោះ មានចំនួន២៤ម៉ែត្រគូប ជាប្រភេទឈើ សុក្រំ ជ្រៀកជា ប៉ាកកេ។

គួបញ្ជាក់ថានៅ ព្រឹកថ្ងៃទី២៧ខែ មិថុនាឆ្នាំ២០១៦ ព្រឹកមិញនេះ សមត្ថកិច្ច នគរបាល ខេត្តសៀមរាប បាន ចុះបង្ក្រាបនូវ ទីតាំង ស្តុកឈើ ប្រណិត នៅក្នុងទីតាំង សមាគមសហព័ន្ធខ្មែរ.វៀតណាម សាខាខេត្តសៀមរាប។ ដែលស្ថិត នៅភូមិជល្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ព្រឹកថ្ងៃទី២៧ខែ មិថុនាឆ្នាំ២០១៦នេះ។

ការចុះបង្ក្រាបនេះសមត្ថកិច្ច នគរបាល សេដ្ឋកិច្ច ខេត្តសៀមរាប ដឹកនាំដោយ លោកវរសេនីយ៍ឯកសឿន សេន នាយការិយាល័យ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្តសៀមរាប និងបញ្ជាផ្ទាល់ ដោយលោកសំ រិទ្ធសាខុន ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តសៀមរាប។

នៅកន្លែងសិប្បកម្ម គេឃើញ គំនរឈើ ប្រណិត ជាច្រើនម៉ែត្រគូប និងម៉ាស៊ីនជ្រៀក ដោយសមត្ថកិច្ច និយាយថា ថៅកែជាជនជាតិ វៀតណាម ឈ្មោះ(យ៉ុង) ប៉ុន្តែឈ្មោះ(យ៉ុង) មិនបាន នៅកន្លែង បង្ក្រាបនោះទេ។ ដោយឡែក ប្រធាន សមាគមសហព័ន្ធខ្មែរ វៀតណាម នៅកន្លែង កើតហេតុ បង្ក្រាប៕

 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 37,363 នាក់
ម្សិលមិញ : 61,669 នាក់
សរុប : 67,127,125 នាក់