ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បុគ្គលិក ឥណទាន ហែកលិខិតស្នាម ចោលក្រោយ ពលរដ្ឋថា ឈប់ខ្ចីលុយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 01 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 3211

ខេត្តសៀមរាប៖វាជា រឿងចម្លែក ថ្មីនៅ ទឹកដី ខេត្តសៀមរាប ដែលមាន មន្ត្រីឥណទាន ប្រើចឹរក ហែកលិខិត ស្នាម ចោលនៅមុខ ប្រជាពលរដ្ឋ ក្រោយពេល ពលរដ្ឋថា ឈប់ខ្ចីលុយ។

លោកមិន ដារ៉ា មានវ័យ ៤១ឆ្នាំរស់នៅ ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ត្រូវបាន គេហទំព័រ សៀមរាបប៉ុស្ដិ៍ ស្រង់សំដីថា កាលពីព្រឹកមិញនេះ មានបុគ្គលិក របស់អង្គការ ដែលហៅថា(ប្រតិបត្តិការ ដៃគូសហគមន៍) មកផ្ទះរបស់លោក ដែលស្ថិតនៅ ភូមិខាងលើ។ លោកមិន ដារ៉ា បន្ថែមថា បុគ្គលិក របស់ សហគមន៍ ខាងលើ ចំនួន២នាក់ បានមកផ្ទះរបស់ លោកក្នុងការ ទំនាក់ទំនង និយាយ រឿងខ្ចីលុយ ចំនួន៣ពាន់ដុល្លារ ដោយក្នុងការ ខ្ចីប្រាក់ចំនួន ៣ពាន់ដុល្លារនោះ គឺគ្រួសាររបស់លោក បានដាក់កាតគ្រី ឯកសារឡាន ជារបស់បញ្ចាំ។
លោកបន្ថែមថា ការខ្ចីលុយនោះ គឺខាង មន្ត្រីឥណទាន សហគមន៍ មកទំនាក់ទំនង រូបលោកមុន ដាក់ ក្រដាស់ ប្រមូលសិន ឲ្យលោក ទើបលោកស្គាល់ !!! ដោយលុយ ក្នុងចំនួន៣ពាន់ដុល្លារ ត្រូវបង់ រំលោះក្នុងរយះពេល ២៤ខែ ទាំងការ ទាំងដើម ដោយត្រូវបង់ ក្នុង១ខែ ដំបូង១លាន ១៥ម៉ឺនរៀល ក្នុងនោះ ១រយដុល្លារ ការប្រាក់៥ដុល្លារកន្លះ។

លោកសូមណូមពរ ដល់រាជរដ្ឋាភិបាល មានវិធានការ ទៅលើអង្គការ មួយហ្នឹង ព្រោះខ្ញុំដឹងថា ឲ្យតែអង្គការ តែងតែ ជួយដល់ ប្រជាពលរដ្ឋ ដែលក្រីក្រ ហើយផ្ដល់ ប្រាក់កម្ចី និងផ្ដល់ អត្រាការប្រាក់ទាប ដើម្បីឲ្យ អ្នកខ្ចី មានលទ្ធភាព អាចសង ទៅវិញ ស្រួល។
លោកមិន ដារ៉ា បានបដិសេធ ថាលោកមិនទាន់ថា បានបញ្ចប់នៅឡើយទេ ដោយខាង គេតេមក ខ្ញុំចំពេល ខ្ញុំជាប់រវល់ គ្រាន់តែលោក ថាអន់ចិត្ត និងមន្ត្រីឥណទាន លោកដែល ដែលធ្វើ អំពើមក លើខ្ញុំចឹង ចឹងខ្ញុំមិនទាន់ បានបញ្ចប់ទេ ព្រោះខ្ញុំបាន រាយការណ៍ ផ្ដល់ព័ត៌មាន រួចហើយដើម្បី ជួយដឹងលឺ រឿងហ្នឹង!!!។

តំណាង មន្ត្រីឥណទាន សហគមន៍ ខាងលើ បានឲ្យដឹងថា រឿងហ្នឹង បានបញ្ចប់ហើយ សម្រប សម្រួលគ្នា រួចហើយ គាត់អត់មាន ប្ដឹងផ្ដល់អ្វីទេ តែអ្វីដែល ផ្សាយឲ្យការពិត តែបើផ្សាយ មិនពិត តាមភាព ជាក់ស្ដែង មិនមែន ជារឿងត្រឹមត្រូវទេ !!! លោកថា គ្មានគោលការណ៍ ស្ថាប័នណា គេឲ្យ ហែកអីចឹងទេ។ លោកថាលោកបាន ពិភាគសារ ជាមួយមេធាវី ថាបើសិន ជាលោកព័ត៌មាន ទទួលបាន ព័ត៌មាន ពិតប្រាកដ គ្រប់គ្រាន់មែន លោកផ្សព្វផ្សាយចុះ អ្វីដែលពិត ត្រឹមត្រូវ៕

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,188 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,682 នាក់