ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អាជ្ញាធរ ខេត្តកំពង់ធំ៖ មិនយោគយល់ ដល់ទង្វើខុសច្បាប់ ទាំងនេះបានទេ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 2271

ខេត្តកំពង់ធំ៖ ក្នុងនាមអាជ្ញាធរ ខេត្តកំពង់ធំ លោកគង់ វិមាន អភិបាល រងខេត្តបាន ប្រកាស តាមអាខោន ហ្វេប៊ុក របស់លោកថា អាជ្ញាធរ ខេត្តកំពង់ធំ៖ មិនយោគយល់ ដល់ទង្វើខុសច្បាប់ ទាំងនេះបានទេ។
អភិបាលរង ខេត្តកំពង់ធំ លោកគង់ វិមាន បានថ្លែងថា តើនៅមាន ប៉ុន្មានទៀតអាធុនចឹងៗ ? ក្រសួងបានផ្តល់ អំណាចមក ថ្នាក់ក្រោមជាតិ ដើម្បីចាត់វិធានការ នឹងដោះស្រាយហើយ តែនៅតែឃើញ កើតមាននៅ កន្លែងមួយចំនួនទៀត ដែលអនុវត្តមិនទាន់បាន មិនដឹងថា មូលហេតុអី្វទេ?។
សំរាប់ខេត្តយើង ខ្ញុំមិនមាន ជាដាច់ខាត ហើយក៏កុំព្យាយាម កើតមានអោយសោះ យើងមិនយោគយល់ ដល់ទង្វើរខុស ច្បាប់ទាំងនេះបានទេ ។
លោកអភិបាលរង ខេត្តបានបន្ថែមថា សួមបងប្អូន ប្រជាពលរដ្ឋ និងបងប្អូន អ្នកសារព័ត៌ មានជួយសហការណ៏ និងផ្តល់ព័ត៌មាន មកអាជ្ញាធរយើង ខ្ញុំអោយបាន ទាន់ពេលវេលា ប្រសិនបាន ឃើញ
រថយន្តខុស ច្បាប់របៀបនេះ ឆ្លងកាត់ខេត្តយើងខ្ញុំ ឬ ក៏ដឹងពីកន្លែង កែច្នៃរថយន្ត របៀបនេះ នៅកន្លែងណា ដើម្បីយើង ចាត់កំលាំង សមត្ថកិច្ចទៅ ធ្វើការត្រួតពិនិត្យ និងមានវិធាន ការសមស្រប តាមផ្លូវច្បាប់ ។ យើងខ្ញុំសូមថ្លែង អំណរគុណទុកជាមុន ៕
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,014 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,508 នាក់