ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ច៖បិទភ្នែក អត់មើល យីឌុបផ្ទុកឈើ ជាង៥០ម៉ែត្រគូប បុករបាំងផ្លូវកោង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 05 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 2133

ខេត្តឧត្តរមានជ័យ ៖ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានរថយន្ត យីឌុប មួយគ្រឿង ផ្ទុកឈើ ជាង៥០ម៉ែត្រគូបបានបើកបំ បុករបាំងផ្លូវកោង កាលពីយប់មិញ ករណីនេះ មិនត្រូវបាន សមត្ថកិច្ច ឬជំនាញ ធ្វើការ ត្រួតពិនិត្យ ទៅលើរថយន្ត ជួបគ្រោះថ្នាក់នោះឡើយ ខណះមាន ការសង្ស័យ ថាឈើដែល ផ្ទុកលើ រថយន្ត ជាឈើខុសច្បាប់។

សេចក្ដីរាយការណ៍ បានបន្ថែមថា ហេតុការណ៍ បានកើតឡើង នៅវេលាម៉ោង១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ យប់មិញ ដែលរថយន្ត បង្កដឹកឈើ បុករបាំងផ្លូវកោង នៅចំណុចស្ពានកណ្តែក ស្ថិតនៅក្នុងភូមិគោករំដួល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្រុមសមត្ថកិច្ចទៀតថា ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ បន្សល់ទុកនូវរថយន្ត១គ្រឿង ម៉ាកHIYANDAI.ប្រភេទយីឌុប ពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម ៣A-៤១៥១ ផ្ទុកពេញ ដោយឈើប្រភេទលេខ២(ក្ដារ)។
ករណីនេះ មិនបណ្តាលឲ្យ មានរបួសដល់មនុស្សនោះទេ និងខូចខាត របាំងផ្លូវកោងចំនួន២ផ្ទាំង។នៅពេលបច្ចុប្បន្ន រថយន្តយីឌុបដឹក ឈើមួយគ្រឿងនោះ ត្រូវបានសមត្ថកិច្ច យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងសំរោង រង់ចាំដោះស្រាយ តាមផ្លូវច្បាប់។

យ៉ាងណាក៍ដោយ រថយន្តដឹកឈើ ខាងលើ ត្រូវបានព័ត៌មាន បង្ហើបថា តែងតែ ធ្វើសកម្មភាព ដឹកជញ្ជូនឈើ ឆ្លងកាត់ ខេត្តឧត្តរមានជ័យ ទៅចែកចាយ លក់នៅខេត្តបន្ទាយមានជ័យ រៀងរាល់យប់ មិនត្រូវបាន អាជ្ញាធរ និងសមត្ថកិច្ច ជំនាញ ធ្វើការ បង្ក្រាបនោះទេ។ ចំណុចនេះ ត្រូវបានមន្ត្រី សមត្ថកិច្ច មួយរូប លួចប្រាប់ថា មន្ត្រី សមត្ថកិច្ច មួយចំនួន ប្រព្រឹត្ត អំពើពុក រលួយ ជាមួយឈ្មួញឈើ ជាថ្នូមិនមាន ការបង្ក្រាប។


 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,456 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,807,950 នាក់