ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្ទះសំណាក់អង្គរធូដេ យកទ្រូងពុះចែកផ្លូវ ចតឡានយ៉ាងអនាធិបតេយ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 2998

ខេត្តសៀមរាប៖ មានការរិះ គន់ជាច្រើន ទៅលើបញ្ហា សណ្ដាប់ធ្នាប់ សារធារណះ ក្នុងក្រុង សៀមរាប ដែលអាជ្ញាធរ និងសមត្ថកិច្ច មិនទាន់ បានរៀបចំនៅឡើយ។ ជាពិសេសនោះ គឺផ្ទះសំណាក់អង្គរធូដេ បានយក ទ្រូងពុះចែកផ្លូវ សាធារណះ ចតឡាន យ៉ាងអនាធិបតេយ្យ ដែលករណីនេះ បានធ្វើឲ្យ ក្រុងទេសចរណ៍ មួយនេះបាត់បង់ សោភ័ណភាព ជាទីក្រុងស្អាត មួយចំណែកធំ ផងដែរ ដូច្នេះអាជ្ញាធរ និងសមត្ថកិច្ច មិនត្រូវ មើលរំលងនោះទេ។
មានការលើកឡើងថា ក្នុងចំណោម នោះ គេបានពិនិត្យឃើញថា ទ្រូងផ្លូវដែល ខណ្ឌចែកផ្លូវជាពីរខាងលិច ក្រុងសៀមរាប ត្រូវបានគេយក ធ្វើជាកន្លែង ចតរថយន្ត យ៉ាងរំភើយ ។ប៉ុន្តែការចតនៅ ចំពោះមុខ សាធារណៈបែបនេះ បែរជាអាជ្ញាធរ ខេត្តសៀមរាប មើលពុំឃើញឡើយ។

ការចតរថយន្តនៅលើ ទ្រូងផ្លូវនេះ គឺគេចតទាំង យប់ទាំងថ្ងៃ ហើយការចត ជាអចិន្ត្រៃយ៍នោះ គឺគេបានឃើញ ផ្ទះសំណាក់អង្គរធូដេ ត្រូវបានម្ចាស់ ផ្ទះសំណាក់ឲ្យភ្ញៀវ ធ្វើការចតរថយន្តទាំងយប់ទាំងថ្ងៃ ហើយភ្ញៀវ ទេសចរជាតិ អន្តរជាតិ ក៏ដូចជាប្រជាជន ដែលពួកគាត់ធ្វើដំណើរឆ្លងកាត់តាម បណ្តោយ ផ្លូវជាតិលេខ ៦ ខាងលិច ក្រុងសៀមរាប ពិតជាបាន ឃើញរាល់ថ្ងៃតែម្តង។

គេមានការ សង្ស័យថា អាជ្ញាធរ និងសមត្ថកចិច្ច មួយចំនួន មានការឃុបឃិត គ្នាជាមួយ ម្ចាស់ផ្ទះសំណាក់ អង្គធូដេ ដោយយកលុយ ជាប្រចាំខែ ពីម្ចាស់ផ្ទះសំណាក់ ទើបរាល់ ការចតឡាន ទាំងយប់ទាំងថ្ងៃ បានដោយសុខស្រួល។

ប្រជាពលរដ្ឋ ចង់ឃើញ អាជ្ញាធរ និងសមត្ថកិច្ច ចុះរៀបចំ សណ្ដាប់ធ្នាប់ នៅតាម បណ្ដោយផ្លូវ ជាតិលេខ៦ ក្នុងក្រុងសៀមរាប បន្តទៀត ជាពិសេសនោះ គឺចង់ឃើញ លុបបំបាត់ ការចតឡាន លើទ្រូងចែក ផ្លូវ សារធារណះ ពីម្ចាស់ផ្ទះសំណាក់ អង្គធូដេ៕ លិខិតមិត្តអ្នកអាន

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,197 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,691 នាក់