ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ចិញ្ចឹមសត្វឃ្មុំ តាមបែបធម្មជាតិ ជីវភាពគ្រួសារកាន់ តែប្រសើឡើង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 3395

ខេត្តសៀមរាបៈបន្ទាប់ពី ប្រកបអាជីវកម្ម ជាគ្រូឪសថ បុរាណខ្មែរ នៅលើខ្នង ភ្នំគូលែន ជាច្រើនឆ្នាំ ហាក់មិនរលូនទៅមុខ ហើយជីវភាពគ្រួសារ កាន់តែមានការខ្វះខាត បុរសជាគ្រូថ្នាំ បុរាណខ្មែរ បានសម្រេចប្តូរ មុខរបរមកចិញ្ចឹម សត្វឃ្មុំបែបធម្មជាតិវិញ។
ការដែលសម្រេច ប្តូរមុខរបរទាន់ពេល បុរសខាងលើអះអាងថា ជីវភាពគ្រួសារមាន ភាពប្រសើជាងមុន។ក៏ប៉ុន្តែមុខរបរមួយនេះ ពិតជាត្រូវការព្រៃឈើ ដែលមិនអាចខ្វះបាន តួយ៉ាងដូចជា ព្រៃភ្នំគូលែនជាដើម។

លោកជឹន វណ្ណនី អ្នកចិញ្ចឹមសត្វឃ្មុំ តាមបែបធម្មជាតិម្នាក់ ដែលមានទីលំ នៅតំបន់ព្រះអង្គធំ លើខ្នងភ្នំគូលែន ក្នុងស្រុកស្វាយលើ នៃខេត្តសៀមរាប បានបរិយាយថា មុខរបរចិញ្ចឹមឃ្មុំ ក្រៅអំពីអាច រកចំណូលដែល ធ្វើឲ្យជីវភាព គ្រួសារគាត់ ធូធាជាងមុន ហើយនោះ មុខរបរនេះក៏បាន ធ្វើឲ្យយើងចេះ ស្រឡាញ់ធម្មជាតិ ព្រៃឈើផងដែរ ពីព្រោះព្រៃឈើ ក្រៅពីផ្តល់ជា ជម្រកដ៏ត្រជាក់ ដល់មនុស្សនិង សត្វវាក៏អាច ជួយទប់ស្កាត់រាល់ គ្រោះធម្មជាតិ មួយចំនួនទៀត។

បុរសអតីតគ្រូថ្នាំបុរាណខ្មែរ ដែលមានវ័យ ប្រហែលជិត៤០ឆ្នាំ បានបញ្ជាក់អំពី របៀបចិញ្ចឹមឃ្មុំ និងការចំណាយ ដើមទុនថា ធ្វើកសិដ្ឋានចិញ្ចឹម ឃ្មុំបែបធម្មជាតិ ខ្នាតកណ្តាល ដែលមានចំនួន៥០ធុង អាចចំណាយ ប្រាក់ជិត១៥០០ដុល្លារ។ក្នុងឃ្មុំមួយធុងចែកចេញជាបី គឺមានឃ្មុំឈ្មោល ឃ្មុំកម្មករ និងស្តេចឃ្មុំ។ ឃ្មុំឈ្មោលមាន តួនាទីបង្កាត់ពូជ ឯឃ្មុំកម្មករមានតួនាទី ចេញទៅក្រេបផ្កា និងលំអងឈើ ដោយឡែកស្តេចឃ្មុំ មានតួនាទីគ្រប់គ្រង សំបុក្រនិងពងបង្កើតកូន។ ស្តេចឃ្មុំមួយក្បាល ក្នុងមួយថ្ងៃអាច បងបានពី១០០ទៅ១៥០។ ក្រោយពងរយៈពេលបីថ្ងៃ នឹងញាស់កូនទៅជាដង្កូវ ហើយរយៈពេល ២០ថ្ងៃក្រោយទៀត ដង្កូវនោះដុះស្លាប ទៅជាកូនឃ្មុំ។

លោកបន្តថា ក្នុងធុងចិញ្ចឹមឃ្មុំនីមួយៗ មានផ្លិត(បង្គង)ចំនួន៨ ហើយអាចផ្ទុកសត្វឃ្មុំ បានជា២៥០០០ក្បាល។ ប៉ុន្តែក្នុងមួយធុងមានស្តេចឃ្មុំតែ១ក្បាល ហើយប្រសិនបើ យើងចាប់ស្តេច វាចេញពីធុងនោះ សត្វឃ្មុំទាំងអស់នឹងហើរចោលធុង។ ក្នុងធុង១ដែល មានផ្លិត(បង្គង) ចំនួន៨ក្នុងមួយ សប្តាហ៏យើងអាច យកទឹកឃ្មុំបាន៣លីត្រ។ នោះប្រសិនបើនៅ ក្នុងខែដែល សំបូរផ្កាឈើ។ ឈើព្រៃគ្រប់ប្រភេទ ចាប់ផ្តើមចេញផ្កា ក្នុងអំឡុងខែ១ រហូតដល់ខែ៥។ ក្រៅពីបរិយាយ អំពីរបៀបចិញ្ចឹម និងផលដែលទទួលបានពីសត្វឃ្មុំ បុរសខាងលើក៏ ចង់បង្រៀនអំពី របៀបចិញ្ចឹមផងដែរ ប្រសិនបើមាន ពលរដ្ឋណាចង់ ប្រកបមុខរបរនេះ។ ព្រោះថាការចិញ្ចឹម សត្វឃ្មុំ មិនចាំបាច់តែ នៅតំបន់ព្រៃភ្នំ ឬ ព្រៃលិចទឹកនោះទេ នៅតាមចំការ របស់បង ប្អូនពលរដ្ឋ ក៏អាចចិញ្ចឹមបាន ឲ្យតែចំការនោះមាន ដំណាំប្រភេទ រុក្ខជាតិធំៗ ដែលមានផ្កា។ ផ្ទុយទៅវិញ ប្រសិនបើនៅ តំបន់ណា ដែលមានការ កាប់បំផ្លាញព្រៃឈើ យើងក៏មិនអាច ចិញ្ចឹមសត្វឃ្មុំបានដែរ។

បន្ទាប់ពីបាន រៀបរាប់អំពីមុខរបរនេះ លោកក៏បានស្នើសុំឲ្យប្រជាពលរដ្ឋ ដែលរស់នៅតំបន់ព្រៃ គួរបញ្ឈប់មុខរបរ កាប់ឈើខុសច្បាប់ ងាកមកចិញ្ចឹមឃ្មុំ តាមបែបធម្មជាតិ ឬមុខរបរផ្សេងៗ ដែលមិនបំផ្លាញ ដល់ព្រៃឈើវិញ ទោះជាយ៉ាងណារបរនេះអាចផ្តល់ប្រាក់ចំណូល សមរម្យនិងជួយ ការពារព្រៃ ឈើផងដែរ។ ក៏ប៉ុន្តែអ្វីដែលធ្វើឲ្យបុរស ម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំខកចិត្ត គឺពេលដែល ពលរដ្ឋគ្រប់រូប រួមទាំងរូបលោក ទទួលព័ត៏មានថា អាជ្ញាធរគ្រោង បណ្តេញពលរដ្ឋ ដែលរស់នៅ លើខ្នងភ្នំគូលែន ឲ្យចាកចេញហើយ រកទីតាំងថ្មី ផ្តល់ជូនវិញ ដែលមិនមែន លើខ្នងភ្នំ៕


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,364 នាក់
ម្សិលមិញ : 67,123 នាក់
សរុប : 70,649,141 នាក់