ដំណឹងថ្មីៗ


អាជ្ញាធរ ហាមឃាត់ ភ្ញៀវស្លៀកពាក់ មិនសមរម្យ ចូលទស្សនាអង្គរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ កក្កដា ឆ្នាំ​ 2016 អ្នកអាន 198

ខេត្តសៀមរាប៖ដើម្បីលើ កតម្លៃរមណីយដ្ឋាន អង្គរឲ្យសក្តិសម ជាទីសក្ការៈ នៃដួងព្រលឹង វប្បធម៌ជាតិ និងជាសម្បត្តិ បេតិកភណ្ឌពិភពលោកចាប់តាំង ពីខែធ្នូឆ្នាំ២០១៥ មកអាជ្ញាធរអប្សរា បានដាក់ឲ្យដំណើរ ការក្រមប្រតិបត្តិ អង្គរដែលមាន៧ ចំណុចដែលតម្រូវ ឲ្យភ្ញៀវទេសចរណ៍ គោរពប្រត្តិបត្តិតាម នៅពេលដែលចូល មកទស្សនាអង្គរ និងបានជូនដំណឹង ឲ្យក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍ មគ្គុទេ្ទសក៍ទេសចរណ៍ និងមន្រ្តីដែលលក់ សំបុត្រឲ្យភ្ញៀវទេសចរ ចូលទស្សនារមណី ដ្ឋានអង្គរណែនំានិង ពន្យល់ភ្ញៀវឲ្យស្លៀក ពាក់ឲ្យបានសមរម្យ នៅពេលទៅទស្សនា រមណីដ្ឋានអង្គរ។

លោក ឡុង កុសល ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយនៃ អាជ្ញាធរអប្សរា បានបញ្ជាក់ថា ចាប់ពីថ្ងៃទី៤សីហា ឆ្នាំ២០១៦តទៅ អជ្ញាធរជាតិអប្សរា នឹងចាត់វិធានការអប់រំ នៅកន្លែងលក់សំបុត្រ ប្រសិនបើឃើញភ្ញៀវ គាត់មកទិញសំបុត្រ ហើយគាត់ស្លៀកពាក់ មិនសមរម្យយើង សុំឲ្យគាត់ដូរ សម្លៀកបំពាក់ហ្នឹង ចេញដោយខ្លួនឯង តែបើគាត់មិនស្តាប់ តាមការណែនំានោះ គេនឹងមិនលក់សំបុត្រ ចូលទស្សនារមណីដ្ឋាន អង្គរជូនឡើយ។

លោកបានបញ្ជាក់ថា៖” កន្លងមកនេះ ក្រមប្រតិបត្តិអង្គរ បានហាមឃាត់លើការ ស្លៀកពាក់មិនសមរម្យ លេចលើលេចក្រោម ការប៉ះពាល់ស្ទាប អង្អែលប្រាង្គប្រាសាទ ការស្រែកឡូឡា នៅទីសក្ការៈបូជា ការចូលក្នុង តំបន់ហាមឃាត់ ការពិសាបារីនិងចោលសំរាម ការផ្តល់ជាលុយ កាក់ដល់កុមារ សុំទាននិងការ បង្ហាញភាពស្និទ្ធស្នាល ជាមួយព្រះសង្ឃ។ ហើយក៍ឃើញថា មានភ្ញៀវមួយចំនួនធំ បានគោរពតាមបាន យ៉ាងល្អហើយនៅ សល់តែមួយចំនួន តូចប៉ុណ្ណោះដែល មិនបានគោរពដូច្នេះ អជ្ញាធរជាតិអប្សរា នឹងចាត់វិធានការ ជាបន្តបន្ទាប់៕

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,950 នាក់
ម្សិលមិញ : 58,657 នាក់
សរុប : 19,180,807 នាក់