ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អភិបាលក្រុង សៀមរាប៖លោកនិងឲ្យ ក្រុមការងារ ចុះទៅរៀបចំ ផ្លូវលេខ២៧

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 2578

ខេត្តសៀមរាប៖ អភិបាល ក្រុងសៀមរាប លោកសូរ ប្លាតុង បានឲ្យដឹងថា ករណីផ្លូវ លេខ២៧ ដែល ម្ចាស់ភោជ្ជនីយ៍ដ្ឋាន យកធ្វើជាកន្លែង ចតឡានម៉ូតូ លោកនិងចាត់ ឲ្យក្រុមការងារ ចុះទៅរៀបចំ និងណែនាំ កុំឲ្យមាន ការដាក់ លើផ្លូវបន្តទៀត។
គួបញ្ជាក់ថា ផ្លូវលេខ២៧ ដែលតភ្ជាប់ពី មាត់ស្ទឹងសៀមរាប បានក្លាយជា ចំណតឡាន ម៉ូតូ ខួបប្រាំង ខូបវស្សា និងក្លាយជា កន្លែងចត ជាអចិន្ត្រៃយ៍ អតិថិជន របស់ភោជ្ជនីយ៍ដ្ឋាន មួយចំនួន ដែលនៅ ជាប់ផ្លូវមួយខ្សែរ នេះ។
ផ្លូវនេះ ស្ថិតនៅ ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ មានការលើកឡើង និងរិះគន់ ដោយចំៗ ទៅលើ ម្ចាស់ភោជ្ជនីយ៍ដ្ឋាន មួយចំនួន ទាំងនោះ ថាបាន យកផ្លូវសាធារណះ យកធ្វើជា កន្លែងចត ឡានម៉ូតូ ដោយសេរី អនាធិបតេយ្យ មិនញញើត ទៅនិង ការណែនាំ របស់សាលាក្រុង សៀមរាប បន្តិចសោះឡើយ។
ការដែល ម្ចាស់អាជីវកម្ម យកផ្លូវ សាធារណះ ជាកន្លែងចតឡាន ម៉ូតូបែបនេះ សបញ្ជាក់ ឲ្យឃើញ ពីចេតនា បំផ្លាញ សោភ័ណ្ឌភាព ក្រុងសៀមរាប យ៉ាងច្បាស់ ក្រឡែត ដែលមិនអាច ប្រកែកបានឡើយ ខណះ អាជ្ញាធរ បានកំពុងតែ ខិតខំ កែលម្អនិង រៀបចំឲ្យ ក្លាយជា ទីក្រុងស្អាត។
គេនៅមិនទាន់ ដឹងថា ការចតឡាន ម៉ូតូ បែបអនាធិបតេយ្យ នៅលើផ្លូវ លេខ២៧នេះ មានការ អនុញាត្ត ពីអាជ្ញាធរ និងសមត្ថកិច្ច យ៉ាងណានោះទេ។ ក៍ប៉ុន្តែ បើទោះបីជា មានការ អនុញាត្ត ពីអាជ្ញាធរ សមត្ថកិច្ច ក្ដីតើ អាជ្ញាធរ និងសមត្ថកិច្ច រូបណា ហ៊ាន អនុញាត្តបែបនេះ?
ប្រជាពលរដ្ឋ ចង់ឃើញ អាជ្ញាធរ និងសមត្ថកិច្ច ចុះរៀបចំសណ្ដាប់ធ្នាប់ សាធារណះ នៅតាមផ្លូវ មួយចំនួន ក្នុងក្រុង សៀមរាប បន្តទៀត ជាពិសេស គឺចង់ឃើញ អាជ្ញាធរ និងសមត្ថកិច្ច ចុះរៀបចំ នៅផ្លូវ លេខ២៧ខាងលើ ជាសវៀង មានការរិះគន់ ថាអាជ្ញាធរ សមត្ថកិច្ច យកលុយ ពីម្ចាស់ ភោជ្ជនីយ៍ដ្ឋាន ទាំងនោះ។ លិខិតមិត្តអ្នកអាន

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,492 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,807,986 នាក់