ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ផ្សារពួក ខេត្តសៀមរាប ពោពេញ ដោយអនាធិបតេយ្យ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 3313

ខេត្តសៀមរាប៖ ផ្សារពួក ត្រូវបានពលរដ្ឋ រាយការណ៍ មកថា ពោពេញ ទៅដោយ អនាធិបតេយ្យ បំផុត មិនមានការ រៀបចំ សណ្ដាប់ធ្នាប់ ឲ្យបានល្អនោះទេ កក្តានេះ ត្រូវបានប្រជា ពលរដ្ឋ រិះគន់ ទៅលើ អាជ្ញាធរ ស្រុកពួក ថាបានបណ្ដែត បណ្ដោយឲ្យ មានសភាពបែបនេះ ជាពិសេសនោះ គឺអ្នកគ្រប់ គ្រងផ្សារ តែម្ដង មិនបានគិត ពីបញ្ហានេះ ឡើយពោលគឺ គិតតែប្រមូល លុយដាក់ហោ ប៉ៅតែ ប៉ុណ្ណោះ។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋ និងអាជីវករលក់ នៅជុំវិញផ្សារពួក បានត្អូញត្អែពី បញ្ហាលោកប្រធាន ភាស៊ី ផ្សារពួក យកកន្លែង ផ្លូវសាធារណះ អោយអ្នកម៉ៅការ ដាក់ផ្ញើកង់ម៉ូតូ នៅលើផ្លូវសារណះ និងមុខតូបរបស់ ពួកគាត់ ធ្វើអោយពួកគាត់ លក់មិនសូវដាច់ ដោយសាមានម៉ូតូ កកស្ទះពីមុខ តូបពួកគាត់។
សេចក្ដីរាយការណ៍ បន្ថែមថា ក្រុមអាជីវករ មានតូបនៅខាង មុខជាប់ផ្លូវ សាធារណះ អាជីវករទាំងនោះ និយាយថា បើសិនអាជ្ញាធរស្រុក .ខេត្តរៀបចំ សណ្តាប់ធ្នាប់ ឡើងវិញពួក គាត់និងសប្បាយ ចិត្តយ៉ាងណាទេ.. ជាពិសេស ភាស៊ី កង់ម៉ូតូនៅ លើផ្លូវ សាអារណះ។ ពួកគាត់រ៉ុងចាំមើល តើស្រុក អនុវត្តថ្ងៃណា?។ ៕ លិខិតមិត្តអ្នកអាន


 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,269 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,763 នាក់