ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

សមត្ថកិច្ច មួយរូប នៅខេត្តឧត្តរមានជ័យ នៅតែបន្តកាងឈើ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 13 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 3003

ខេត្តឧត្តរមានជ័យ៖ សមត្ថកិច្ច មួយរូប នៅខេត្តឧត្តរមានជ័យ ដែលមាន ឥដ្ធិពល គួសម ហើយមក ច្រចាំការ នៅស្រុកអន្លង់វែង នៅតែបន្ត កាងឈើ ដដែល បើទោះបីជា កន្លងទៅមាន ការព្រមាន ពីមន្ត្រី ថ្នាក់ដឹកនាំ យ៉ាងណាក្ដី។
សេចក្ដីរាយការណ៍ បានឲ្យដឹងថា មន្ត្រីសមត្ថកិច្ច មួយរូបនោះ កាលកន្លងទៅ គឺជាឈ្មួញឈើ ក្រញូង ដោយបាន កាងឲ្យឈ្មួញ និងរត់ការ ឲ្យក្រុម ឈ្មួញដឹកឈើ ចេញពីទឹកដី ស្រុកអន្លង់វែង ចូលទៅ ខេត្តសៀមរាប និងបន្តទៅ ព្រំដែន វៀតណាមផងដែរ។
សេចក្ដីរាយការណ៍ បានបន្ថែមថា សមត្ថកិច្ច រូបនោះ នៅតែបន្ត កាងឈើ ដដែល ប៉ុន្តែមិនបាន ចេញមុខ នោះឡើយ ពោលគឺមាន ដៃជើង ជាអ្នកចេញមុខ តែបើមាន ករណីឧបសគ្គ ធំ ដូចជា មានសមត្ថកិច្ច ណាប្រុង បង្ក្រាបឈើ ដែលជា របស់ផលប្រយោជន៍ របស់គេ គេនិងចេញមុខ ទូរស័ព្ទ អន្តរាគមន៍ ភ្លាមៗ។
ទោះបីជា យ៉ាងនេះក្ដី គេហទំព័រ សៀមរាបប៉ុស្ដិ៍ សូមមិនទាន់ បញ្ចេញឈ្មោះ និងតួនាទី សមត្ថកិច្ច រូបនោះទេ ដោយឈ្មោះនិង តួនាទី អង្គភាព ត្រូវបាន សៀមរាបប៉ុស្ដិ៍ ស្គាល់ច្បាស់ហើយ។
គេនៅមិនទាន់ដឹងថា តើសមត្ថកិច្ច រូបនោះ នៅបន្តជំនួញឈើ កាងឈើ ដូចប្រភព ដែលបាន រាយការណ៍ ឬយ៉ាងណានោះទេ មានតែម្ចាស់ សាម៉ីខ្លួនទេ ដែលបានដឹង ច្បាស់។ លិខិតមិត្តអ្នកអាន៕

ឈើក្រញូង ដែលទាហ៊ានថៃ ចាប់បាន ពីកម្មករខ្មែរ
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,462 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,807,956 នាក់