ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ម្ចាស់ផ្សាររាត្រី ឲ្យអាជីវករ លក់ខោអាវ លើដីចំណី ផ្លូវបង្ហាញពីភាព អនាធិបតេយ្យ តំបន់ទេសរ?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 2145

ខេត្តសៀមរាប៖ ខណះពេល ដែលអាជ្ញាធរ និងសមត្ថកិច្ច ខេត្តក្រុង សៀមរាប កំពុងតែ មមាញឹក ក្នុងការ អនុវត្ត លើគោលការណ៍ រៀបចំសណ្ដាប់ធ្នាប់ នៅក្នុងក្រុងសៀមរាប ឲ្យល្អ ប្រសើរ ថែមទៀតនោះ! បែជា ម្ចាស់ផ្សារ មួយចំនួន មិនត្រឹមតែ មិនបាន ជួយរៀបចំ តែប៉ុណ្ណោះទេ ថែមទាំង បានកំពុងតែ ផ្គើនពីការ ណែនាំ របស់ អាជ្ញាធរ និងសមត្ថកិច្ច ទៅវិញ។

ជាក់ស្ដែង អំពីភាព អនាធិបតេយ្យ តាមបណ្តោយផ្លូវ ចូលផ្សារ រាត្រីអង្គរ និងផ្សាររាត្រី ណួនណាយ បានកំពុងតែ មានភាព អនាធិបតេយ្យ បំផុតដោយ មតិបានលើកឡើងថា ម្ចាស់ផ្សារ រាត្រីនីមូយៗ បានជួលឲ្យ ក្រុមអាជីវករ ដាក់ខោអាវ លក់ដូរ លើចំណីផ្លូវ បង្ហាញពីភាព អនាធិបតេយ្យ នៅតំបន់ទេសចរ ។

បើតាម ព័ត៌មាន ដែល សៀមរាបប៉ុស្ដិ៍ ទទួលបាន នៅថ្ងៃនេះ បានឲ្យដឹងថា ខ្ញុំបាទបានមើល ឃើញភាព អនាធិបតេយ្យ ដូចជាការយក ផ្លូវសាធារណៈ ដាក់លក់ ធ្វើអោយ ផ្លូវតូចចង្អៀត ពេលមានឡាន រឺ តុកតុក ចូលម្តងៗ ធ្វើអោយ ភ្ញៀវទេសចរណ៍ ពីបាកធ្វើដំណើរ ពេលខ្លះ ប៉ះពារចំភ្ញៀវ និងគ្រោះថ្នាក់ផងដែរ ចំណែកនៅមុខ ផ្សាររាត្រីណូនណាយវិញ ម្ចាស់ផ្សារ បាន អនុញ្ញាតិអោយ អ្នកលក់ក្នុង ផ្សារបាន យកផ្លូវថ្នល់ មកដាក់ តាំងលក់គំរូ ខោអាវ ដោយមិនខ្វល់ ពីការជូន ដំណឹង ពីរទៅ បីដងហើយ របស់ អាជ្ញាធរក្រុង និងសមត្ថិកិច្ច ឡើយ។

ផ្លូវសាធារណៈ មិនអនុញ្ញាតិ អោយយកមក ធ្វើអាជីវកម្មទេ ជាផ្លូវរួមទាំង អស់គ្នារ សំរាប់ធ្វើដំណើរ។ ចំណែកអ្នក ម៉ាស្សាស្រីៗវិញ ចាប់ទាញ់ដៃជើង ភ្ញៀវដើម្បី អោយចូលម៉ាស្សា (សុំទោសដែល និយាយពាក្យ មិនសមរម្យម) ដូចជាស្រីរក ស៊ីតាមផ្លូវចឹង ធើ្វអោយមាន ភាពអនាធិបតេយ្យ នឹងខូចកិត្តិយ ស្ត្រីខ្មែរ ដែលមានចរិក សុភាពរាបសារ មានភ្ញៀវខ្លះ មិនហ៊ាននឹង ដើរមកវិញ តាមផ្លូវនឹងផង ភ្ញៀវខ្លះទៀតខឹង និងមិនសប្បាយ ចិត្តចំពោះ អំពើទាំងនេះ។
មិនដែលមាន សមត្ថកិច្ច រឺ ប៉ូលីស ណាមក រៀបចំ សណ្តាប់ធ្នាប់សោះ ឡើយ រឺក៏ខ្លាច អំណាច់ ហើយខូច ប្រយោជន៍ បុគ្គលមួយចំនួន រឺ? សូមអាជ្ញាធរខេត្ត អាជ្ញាធរក្រុង ប៉ូលីសចរាចរណ៍ ប៉ូលីស សណ្តាប់ធ្នាប់ មេត្តាចុះពិនិត្យ និងដោះស្រាយផង ដើម្បីលើក ស្ទួយដល់ មុខមាត់ ខេត្តសៀមរាប ដែលជា ខេត្តទេសចរណ៍ ដ៏ល្បីលើ ពិភពលោក។ លិខិតមិត្តអ្នអាន


 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,320 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,814 នាក់