ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

រថយន្តដឹកឈើ ជ្រកក្រោម ស្លាកPC ជាការ បំផ្លាញព្រៃឈើ និងផ្លូវថ្នល់ យ៉ាងធ្ងន់ធ្ងរ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 3346

បរិយាថ្ងៃនេះ៖ ជាការ កត់សម្គាល់ រយះពេល ចុងក្រោយ មកនេះ សង្កេតឃើញថា មានរថយន្ត ធំៗជា ច្រើនបាន ធ្វើការ ដឹកជញ្ជូនឈើ យកទៅចែកចាយ លក់តាម បណ្ដាខេត្ត ក្រុងមួយចំនួន ដែលក្រុមហ៊ុនទាំង នោះជ្រកក្រោម ស្លាកក្រុមហ៊ុន ឬជ្រកក្រោម ច្បាប់PC ជាដើម។

ប្រការដែល ក្រុមឈ្មួញឈើ មានអំណាច ប្រើរូបមន្ត ជ្រកក្រោម ស្លាកPC ក្នុងការ ដឹកជញ្ជូនឈើ របស់ពួក គឺបាន បង្ហាញឲ្យ ឃើញកាន់តែ ច្បាស់ថា ជាការ កាប់បំផ្លាញ ព្រៃឈើ នៅកម្ពុជា ដែលនៅ សេសសល់ ចុងក្រោយ កាន់តែរីករាលដាល មហន្តរាយ ថែមទៀត។ ម្យាងទៀត ការដឹក ជញ្ជូនឈើ ដោយយក ច្បាប់PC ជាលេសតែប៉ុណ្ណោះ និងជាការ ដឹកជញ្ជូនឈើ ផ្ទុកឈើ ជាច្រើនម៉ែត្រគូប លើសទម្ងន់ នាំឲ្យបំផ្លិច បំផ្លាញផ្លូវ ថ្នល់កាន់ តែធ្ងន់ធ្ងរទៅៗ។

ជាក់ស្ដែង ឈ្មោះវីរះ បានធ្វើសកម្ម ភាពដឹកជញ្ជូនឈើ ដោយរថយន្តធុនធំ ចូលមក ចែកចាយ នៅខេត្តសៀមរាប គ្មានសមត្ថកិច្ចណា ហ៊ានធ្វើការ ប៉ះពាល់នោះឡើយ ដោយមាន អ្នករត់ការ បងលុយឲ្យ សមត្ថកិច្ច ជាច្រើនស្ថាប័ន តាមរបៀបពុករលួយ៕

 


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,968 នាក់
ម្សិលមិញ : 36,190 នាក់
សរុប : 70,734,955 នាក់