ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ប៊ូទិក នៅទីប្រជុំ ជនមួយកន្លែង ក្នុងក្រុង សៀមរាប ធ្វើខឿនសួន រំលោភ លើដីចំណីផ្លូវ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 24 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 3384

ខេត្តសៀមរាប៖ មានការរិះគន់ និងប្រតិកម្ម យ៉ាងខ្លាំង ទៅលើ ប៊ូទិក មួយកន្លែង ស្ថិតនៅ ក្រុងសៀមរាប ដែលជា តំបន់ ទីប្រជុំជន ធ្វើខឿន សួនរំលោភ លើដីចំណី ផ្លូវទាំងកំរោល គិតតែ ពីផលប្រយោជន៍ ផ្ទាល់ខ្លួន ដោមិនបាន គិតពីការ លំបាក ធ្វើដំណើរ របស់ ប្រជាពលរដ្ឋ បន្តិចសោះឡើយ។ ប្រការនេះ ប្រជាពលរដ្ឋ បានស្នើសូម ឲ្យអាជ្ញាធរ និងមន្ទីរជំនាញ ជួយចាត់វិធាន ការជាបន្ទាន់ផង។
ប្រជាពលរដ្ឋ បានរាយការណ៍ ថាទីតាំង ប៊ូទិក ដែលសាងសង់ ខឿនសួន រំលោភ លើដី ចំណីផ្លូវនោះ យីហោឈ្មោះ (ឡាដាគីរីប៊ូទិក) ស្ថិតនៅ ផ្លូវសុខសាន្ត ក្នុងភូមិស្ទឹងថ្មី សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប។
ប្រជាពលរដ្ឋ បានអះអាងថា ការដែល (ឡាដាគីរីប៊ូទិក) ធ្វើខឿន សួនរំលោភ លើដី ចំណីផ្លូវបែបនេះ បណ្ដាលឲ្យ មានការ កកស្ទះ ផ្លូវនេះ ជារៀងរាល់ថ្ងៃ ដូច្នេះពួកគាត់ សង្ឃឹមថា អាជ្ញាធរ និងមន្ទីរជំនាញ និងមាន វិធាន ការលើ ប៊ូទិក មួយនេះ ដោយ ប្រសិទ្ធិភាព។ គេហទំព័រ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបាន ការបំភ្លឺពី ម្ចាស់ប៊ូទិក ខាងលើ នៅឡើយទេ នាថ្ងៃនេះ៕ លិខិតមិត្តអ្នកអាន

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,549 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,043 នាក់