ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ល្បែងជល់មាន់ ដុះស្លែ នៅស្រុក ក្រឡាញ់ ពលរដ្ឋ សូមឲ្យ សមត្ថកិច្ច ជួយបង្ក្រាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ កក្កដា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 2813

ខេត្តសៀមរាប៖ ទីតាំងល្បែង ជល់មាន់ បានបើក ដំណើការលេង ក្នុងភូមិ សន់ថន ឃុំសំបួរ ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ប្រជាពលរដ្ឋ សំណូមពរ ដល់សមត្ថកិច្ច ខេត្តសៀមរាប ជួយចាត់វិធាន ការបង្ក្រាបផង។
ប្រជាពលរដ្ឋ លើកឡើងថា ល្បែងភ្នាល់ជល់មាន់ ដុះស្លែ មួយកន្លែង នៅក្នុងស្រុក ក្រឡាញ់ បាននិងកំពុង ធ្វើឱ្យប៉ះពាល់ ដល់គោល នយោបាយ ភូមិឃុំឃុំ មានសុវត្ថិភាព។ ប្រភពពីអ្នកញៀន ល្បែងម្នាក់ បានប្រាប់ថា ជើងកាង បនល្បែងនៅទីនោះ ឈ្មោះ ភ័ត ភេទប្រុស មិនទាន់ ស្គាល់អាយុ មានទីលំនៅ ភូមិឃុំខាងលើ។
ជុំវិញករណីខាងលើនេះ លោកវរសេនីយ៍ទោ ចាន់ សារ៉េត អធិការដ្ឋាននគរបាល ស្រុកក្រឡាញ់ បានប្រាប់ អ្នកយកព័ត៌មាន តាមទូរស័ព្ទ នៅវេលាម៉ោង ៤និង៥៦នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦នេះថា ចំពោះករណីមានល្បែង ភ្នាល់ជល់មាន់នេះ លោក បានឱ្យកម្លាំង ក្រោមឱវាទ ដេញរត់រប៉ាត់រប៉ាយ ម្តងហើយ។
លោកបន្ថែមថា ករណីភ្នាល់ជល់មាន់ ថ្ងៃនេះលោក ពុំបានដឹងទេ ព្រោះកន្លែង ជល់នោះវានៅឆ្ងាយ ពីស្រុក ដូច្នេះចាំលោក ហៅមេប៉ុស្តិ៍ទាំងអស់មកព្រមាន ម្តងសិន បើប៉ុស្តិ៍ណា នៅមានល្បែងស៊ីសង ឬភ្នាល់ជល់មាន់ទៀត លោកនឹងរាយការណ៍ ទៅថ្នាក់លើ៕
 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,405 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,807,899 នាក់