ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ទីរសាធារណះការ ខេត្តសៀមរាប ធ្វើផ្លូវខាងមុខ ខូចខាងក្រោយ ធ្វើខាងក្រោយ ខូចខាងមុខ?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 04 ខែ សីហា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 3457

ខេត្តសៀមរាប៖ មានការលើកឡើង និងរិះគន់ ជាច្រើនទៅ និងការងារ របស់មន្ទីរ សាធារណះការ និងដឹកជញ្ជូន ខេត្តសៀមរាបថា ធ្វើផ្លូវខាងមុខ ខូចខាងក្រោយ ធ្វើខាងក្រោយ ខូចខាងមុខ ខណះផ្លូវ ជាច្រើនខ្សែរ បានធ្វើរួច មិនទាន់ បានប៉ុន្មានផង ខូចបណ្ដើរៗ ទៅវិញ ជាបន្តបន្ទាប់ ករណីនេះបាន ធ្វើឲ្យមាន ការបាត់បង់ នូវថវិការ ជាតិយ៉ាងច្រើន សន្ធឹកសន្ធាប់ តាមរយះ ធ្វើជួសជុលដដែល?។

ប្រជាពលរដ្ឋ បានលើកឡើងថា ផ្លូវជា ច្រើនក្នុងក្រុង សៀមរាប ភាគច្រើន សុទ្ធតែខូច ករណីនេះ មន្ទីរសាធារណះការ ខេត្តសៀមរាប ក៍បាន ធ្វើការ ជួសជុល ជាបន្តបន្ទាប់ ផងដែរ ប៉ុន្តែការ ជួសជុល នោះហាក់បី ធ្វើឲ្យតែ ល្អមើលតែ ប៉ុណ្ណោះ ចំណែកគុណភាពគ្មាន?។
ជាក់ស្ដែង នាពេលថ្មីៗនេះ គេសង្កេតឃើញ មានការជួសជុល ផ្លូវមួយចំនួន នៅក្រុងសៀមរាប ដោយបាន ត្រឹមតែ យកគ្រឿងចក្រ ទៅឈួសឆាយ លំៗនិងចាក់ គ្រួសថ្ម បំពេញជន្ហុក តូចៗរួច ហើយខូចទៅវិញ តាមក្រោយ?។ ដូច្នេះរដ្ឋមន្ត្រី ក្រសួងសាធារណះ ការនិងដឹកជញ្ជូន លោកស៊ុន ចាន់ថុល គួតែពិនិត្យ ការងារ របស់មន្ទីរ សាធារណះការ ខេត្តសៀមរាប នេះផង៕ លិខិតមិត្តអ្នកអាន

 


 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,813 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,307 នាក់