ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

កាស៊ីណូ« ឃ្វីន » បើកទ្វារចំហរ អោយខ្មែរចូលលេង ម៉ាសេរី!!!

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ សីហា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 2415

ខេត្តបាត់ដំបង៖ នៅក្បែច្រក អន្តរជាតិដូង ក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង កាស៊ីណូ« ឃ្វីន » ដបានបើកទ្វារ យ៉ាងចំហរ អោយជនជាតិខ្មែរ ចូលទៅប្រព្រឹត្តល្បែងសុីសង យ៉ាងអនាធិបតេយ្យ ដែលជាទង្វើមួយ ផ្គើនទៅនឹង សេចក្តីណែនាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមាន ចំណារឯកភាពពី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីផងដែរ។

កាស៊ីណូឈ្មោះ « ឃ្វីន »កាជាកាស៊ីណូមួយ ក្នុងចំណោមកាស៊ីណូ ចំនួន៣កន្លែង ហើយបច្ចុប្បន្នបាន បិទទ្វារចំនួន២កន្លែងហើយ នៅក្បែច្រកអន្តរជាតិដូង ក្នុងទឹកដីស្រុកកំរៀង ខេត្តបាត់ដំបង មានថៅកែឈ្មោះឡុង សុខខេង ដែលគេដឹង យ៉ាងច្បាស់ថា ជារបស់អ្នកមានអំណាច ម្នាក់ក្នុងអាជ្ញាធរ កម្ពុជាយើង រហូតដល់ត្រឹម ថ្នាក់អាជ្ញាធរ តូចតាចមិនហ៊ានដើរក្បែរបងផង។ ប្រហែលជា អាងចឹងហើយ បានជាគេហ៊ាន បើកទ្វារកៀងគរ ចំហរអោយភ្ញៀវខ្មែរចូល ទៅលែងល្បែងស៊ីសង គ្មានខ្លាចរអាទៅ នឹងច្បាប់របស់ រាជរដ្ឋាភិបាលទាល់តែសោះ ។
លោក ជា សុផាត អភិបាលស្រុកកំរៀង បាននិយាយបែប ប៉កល្វើយ ប្រាប់អ្នកកាសែត កាលពីរសៀលថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៦ នេះថា ទាំងពាក្យ ស្នើសុំទាំងច្បាប់រត់ការ ទាំងការបើកដាក់ អោយដំណើរការ នូវការលែងល្បែង ក្នុងកាស៊ីណូ នេះគឺគេធ្វើឡើង មកពីលើមេឃហើយជាស្រេច គឺត្រឹមថ្នាក់តូចតាច ប្រហែលលោក គេមិនចាំបាច់ អោយដឹងទេ ព្រោះសព្វថ្ងៃកុំថា ឡើយចូលទៅមើល សូម្បីតែដើរក្បែរ របងស៊ីណូនោះ ក៏លោកមិនហ៊ានដែរ ។ លិខិតមិត្តអ្នកអាន

 

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,792 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,286 នាក់