ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ឈ្មោះតេង និងរ៉េត ដឹកជញ្ជូនឈើ នៅស្រុកស្វាយលើ គ្មានអ្នកបង្ក្រាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ សីហា ឆ្នាំ​ 2016 ម៉ោង 12:00 ព្រឹក អ្នកអាន 2578

ខេត្តសៀមរាប៖ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ឈ្មួញឈើ ចំនួន២នាក់ ទី១ឈ្មោះតេង និងឈ្មោះរ៉េត បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ នៅស្រុកស្វាយលើ។ ប៉ុន្តែបើទោះ បីជាមានការ ដឹកជញ្ជូនឈើ យ៉ាងនេះក្ដី អ្នករាយការណ៍ និយាយថា មិនមាន អ្នកបង្ក្រាបនោះទេ។ 

សេចក្ដីរាយការណ៍ បានបន្ថែមថា សកម្មភាព ដឹកជញ្ជូនឈើ របស់ឈ្មួញ ទាំង២នាក់ ខាងលើ បានកើតមាន ជាយូណាស់ មកហើយ ដោយការ ដឹកជញ្ជូននេះ ត្រូវបាន ប្រភព បានធ្វើការ អះអាងថា បានបង់លុយ ឲ្យសមត្ថកិច្ច ពាក់ព័ន្ធ ទាំងអស់ ក្នុងនោះ មានដូចជាមេព្រៃ ស្វាយលើ រហ័សនាម ឈ្មោះ១៩ ជាអ្នកបើកដៃ ឲ្យមាន ការដឹកជញ្ជូន ដោយសេរី ជាមួយគ្នានេះ នគរបាល ប្រឆាំងបទ ល្មើស សេដ្ឋកិច្ច ក្រសួង ក៍មានការ ពាក់ព័ន្ធ ទៅនិងការ បទល្មើសព្រៃឈើ នេះដែរ។


មានការលើកឡើងថា មេព្រៃហៅ១៩ នៅស្រុកស្វាយលើ ជាមេព្រៃដ៍ល្បីល្បាញ ខាងបើកដៃឲ្យ ឈ្មួញដឹក ជញ្ជូនឈើ ទាំងយប់ ទាំងថ្ងៃ ចង់បិទចង់បើក គឺនៅលើ មេព្រៃឈ្មោះ១៩នេះ តែម្ដង។ ហើយពេល ខ្លះមេព្រៃ១៩ ក៍ភូតភរ នាយសង្កាត់ដែរ ថាមិនមាន បទល្មើសព្រៃឈើដែរ តែធាតុពិត មានការ ដឹកជញ្ជូនឈើ គ្មានលោះថ្ងៃ ប្រការនេះ ក៍ដោយសារតែ មេព្រៃ១៩ បានក្ដោប សេដ្ឋកិច្ច នៅក្នុងដៃ អស់ហើយ គឺអាស្រ័យ នៅលើគាត់អ្នកថា។ លិខិតមិត្តអ្នកអាន

ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 44,119 នាក់
ម្សិលមិញ : 144,424 នាក់
សរុប : 85,808,613 នាក់