ដំណឹងថ្មីៗ


ដាក់ស្លាក២០តោន តែរថយន្តផ្ទុកដំឡូ្ងង ឆ្លងកាត់ជិត៥០តោន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 20 ខែ វិច្ឆកា ឆ្នាំ​ 2016 អ្នកអាន 648

ខេត្តត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី២០វិច្ឆិកាមាននេះ ប្រជាពលរដ្ឋ បានឃើញរថយន្តខ្នាតធំៗ ផ្ទុកដំឡូងពេញព្រៀប អាចមានទម្ងន់ ជិត៥០តោន បានធ្វើចរាចរណ៍ ឆ្លងកាត់ស្ពាន ធ្វើឲ្យមានការ រិះគន់ថា មន្ត្រីអាជ្ញាធរ មន្ទីរសាធារណះការ និងដឹកជញ្ជូន  ជាអ្នកបើកដៃឲ្យ រថយន្តរបស់ ឈ្មួញដឹកឆ្លងកាត់ តាមអំពើចិត្ត។

សេចក្ដីរាយការណ៍ បានឲ្យដឹងថា ស្ពានដាក់ស្លាកសញ្ញា អោយឆ្លងកាត់ផ្ទុកតែ ២០ តោនទេ តែឡានដឹកដំឡូង ដែលផ្ទុក មិនតិចជាង៤០តោន ទៅ៥០តោន នោះឡើយ ដោយមានរថយន្ត រាប់គ្រឿង បានឆ្លងបន្ត កន្ទុយគ្នា គ្រឿងនៅ ស្ពានកំពង់រាំង ជិតព្រំប្រទល់ ស្រុកដំបែរ ខេត្តត្បូងឃ្មុំ និង ស្រុកឆ្លូង ខេត្តក្រចេះ។ ករណីនេះ ប្រជាពលរដ្ឋ សួថា បើបាក់ស្ពាន អ្នកណាទទួល ខុសត្រូវ ???
រូបថតព្រះចៅអធិការ វត្តប៉ាឆាក្រុង ក្រចេះថតព្រឹក ថ្ងៃទី ២០ វិច្ឆិកា ២០១៦ ។


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,064 នាក់
ម្សិលមិញ : 58,657 នាក់
សរុប : 19,180,921 នាក់