ដំណឹងថ្មីៗ


ស្រាក្លែងក្លាយម៉ាក Jackdaniel's កំពុងវាយលុក ទីផ្សារក្នុង ក្រុងសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 25 ខែ វិច្ឆកា ឆ្នាំ​ 2016 អ្នកអាន 2670

ខេត្តសៀមរាប៖មានការលើកឡើងតៗគ្នារថា ស្រាក្លែងក្លាយ ប្រភេទម៉ាក (Jackdaniel's) កំពុងវាយលុក ទីផ្សារ ក្នុងក្រុងសៀមរាប ធ្វើឲ្យអ្នកនិយម ចូលចិត្តញាំស្រា មួយចំនួន មានការ ព្រួយបារម្មណ៍ យ៉ាងខ្លាំង ចំពោះការ ទទួលទានស្រា។ ជាមួយគ្នារនេះ ក្រសួង សមត្ថកិច្ច ជំនាញពាក់ព័ន្ធ គួតែបើក ការស្រាវជ្រាវ និងពិនិត្យ ការនាំចូល ស្រាប្រភេទម៉ាក (Jackdaniel's)ឡើងវិញ។

ការលើកឡើងនេះ បន្ថែមថា ស្រាក្លែងក្លាយ ម៉ាក(Jackdaniel's) បានដាក់លក់ នៅតាមទីប្រជុំជន នានា ក្នុងក្រុងសៀមរាប ដូចជាតាម ម៉ាតស្តង់ធំៗ មួយចំនួនទៀត ក្នុងនោះដូចជា ការលក់នៅ អង្គរ មីនីម៉ាតជាដើម។

ក្រោយបែកធ្លាយ រកឃើញស្រា ក្លែងក្លាយម៉ាក(Jackdaniel's) នៅក្រុងសៀមរាប អ្នកចូលចិត្តញាំស្រា គួតែមាន ការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ មុនហ្នឹងជាងរកទិញ។

គួបញ្ជាក់ថា កាលពីទី១៩ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ កម្លាំងនគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្តសៀមរាប បានបង្ក្រាប ទីតាំងលក់ស្រា ក្លែងក្លាយម៉ាក(Jackdaniel's) នៅតាម ផ្សារទំនើប ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ចំនួន៣កន្លែង ដោយរឹបអូសបាន ស្រា(Jackdaniel's) ចំនួន២៤ដប។

មន្ត្រីនគរបាល បានឲ្យដឹងថា ការបង្ក្រាបនោះ ក្រោមការ ដឹកនាំដោយ តំណាងអយ្យការ អមសាលា ដំបូងខេត្ត សៀមរាប បន្ទាប់ពី មានអតិថិជន រិះគន់ក្រុមហ៊ុន នេះថាមាន ស្រាក្លែងក្លាយ លក់នៅលើទីផ្សារ។

មន្ត្រីនគរបាល បន្ថែមថា បន្ទាប់ពីចុះ ស្រាវជ្រាវ ទៅឃើញថា មានស្រា jackdaniel's ក្លែងក្លាយ ចំនួន២៤ដប នៅតាមផ្សារ ទំនើប៣កន្លែង ក្នុងសង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ត្រូវបានដកហូត យកមករក្សាទុក នៅការិយាល័យ នគរបាលប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត។

ជុំវិញការ បង្ក្រាបនេះ មន្ត្រីនគរបាល បន្ថែមថា ចំពោះម្ចាស់ទីតាំង ទាំងបីនោះ ត្រូវកោះហៅ មកកាន់ស្នងការដ្ឋាន ខេត្តដើម្បី ធ្វើការផាក ពិន័យតាម ផ្លូវច្បាប់។

ក្រោយប្រតិបត្តិកា បង្ក្រាបរបស់ នគរបាល សេដ្ឋកិច្ច ខេត្តសៀមរាប ទៅលើទីតាំង លក់ស្រាក្លែងក្លាយ ម៉ាក jackdaniel's ចំនួន៣កន្លែង អតិថិជន មានការគាំទ្រយ៉ាងខ្លាំង ចំពោះកិច្ចការ អនុវត្តនេះ៕ លិខិតមិត្តអ្នកអាន


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 79,762 នាក់
ម្សិលមិញ : 291,103 នាក់
សរុប : 22,506,722 នាក់