ដំណឹងថ្មីៗ


ពលរដ្ឋបើកកាយ រឿងនគរបាល ច្រកអូររំដួល យកលុយ ថ្លៃលិខិតឆ្លងដែន លើសគោលការណ៍

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 463

 

ខេត្តបាត់ដំបង:មានការលើកឡើងថា មន្ត្រីនគរបាល ប្រចាំច្រកអូររំដួល ស្រុកភ្នំព្រឹក បានយកលុយ ពីរប្រជាពលរដ្ឋ ថ្លៃធ្វើលិខិត ឆ្លងដែន លើសគោលការណ៍ ដែលក្រសួង តម្រូវ។

រឿងនេះត្រូវបាន ប្រជាពលរដ្ឋ បើកកកាយ ជាសាធារណះ ប្រាប់អ្នកកាសែតថា

តម្លៃលិខិតឆ្លងដែន មួយតាមគោលការណ៍ ត្រូវយក២៥០០០រៀល តែក្រុមនគរបាល ទាយកតម្លៃមួយ ចាប់ពី៦៥០០០រៀល ទៅ៧០០០០រៀល ដោយលខិលិត ឆ្លងដែន មានសុពលភាព មូយអាទិត្យ។

តាមសេចក្ដី រាយណ៍បានអោយដឹងថា
វរការពាព្រំដែន៨១៩ប្រចាំច្រកអូររំដួលស្រុកភ្នំព្រឹក បានយកលុយលើល ផែនការណ៍ របស់ ក្រសួង នាំអោយប្រជាពលរដ្ឋ រិះគន់យ៉ាងខ្លាំង ដែលករណីនេះ នាំអោយបាត់បង់ សន្លឹកឆ្នោត ផងដែរ។

សេចក្ដីរាយការណ៍ បន្ថែមថា
ប្រជាពលរដ្ឋ ជាច្រើនដែល ធ្វើដំណើរទៅរក ការងារធ្វើ នៅស្រុកថៃ តាមច្រកទ្វារ តំបន់អូររំដួល ត្រូវបាន នគរបាល កំពុងឈរជើង ប្រចាំការនៅច្រកទ្វារ ឃុបឃិតគ្នារ យកលុយពីពួកគាត់ថ្លៃ ធ្វើលិខិតឆ្លងដែនលើសសៀវភៅបន្ទុក ។

ប្រជាពលរដ្ឋបានអោយដឹងថាការធ្វើលិខិតឆ្លងដែនក្នុងរយៈពេល មួយអាទិត្យ ត្រូវបានក្រសួងមហាផ្ទៃ បានកំណត់ត្រឹមតែ២៥០០០៛ប៉ុណ្ណោះ ប៉ុន្តែខាងនគរបាល ដែលប្រចាំការនៅ ច្រកទ្វារតំបន់អូររំដួល បានយកលុយពីពួកគាត់ក្នុងតម្លៃ៦៥០០០៛ទៅដល់​៧០០០០៛ ។

ពាក់ព័ន្ធទៅនឹងការចោទប្រកាន់ខាងលើលោក លាង មួយសេង នាយប៉ុស្តិ៍វរសេនាតូច៨១៩ប្រចាំការនៅច្រកទ្វារតំបន់អូររំដួល បានបញ្ជាក់ប្រាប់ អ្នកយកព័ត៌មាន
ថាខាងលោកមិនបាន អនុញ្ញាតិអោយយកថ្លៃរបៀបនេះទេ ប្រហែលជាកូនចៅ របស់លោកយកចាំលោកសួរ នាំទៅកូនចៅហើយ បើសិនជាយក តម្លៃ២៥០០០៛ ដូចគេថាវាមិនរួចថ្លៃ យកសៀវភៅពីស្នងការ មកផងហើយលុយ ដែលបានមកនេះត្រូវផ្ញើរ អោយទៅស្នងការ មួយចំនួននិងមួយចំនួន ទុកសំរាប់ដោះស្រាយ បញ្ហាផ្សេងៗនៅក្នុងអង្គភាព ៕ លិខិតមិត្តអ្នកអាន


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 79,477 នាក់
ម្សិលមិញ : 291,103 នាក់
សរុប : 22,506,437 នាក់