ដំណឹងថ្មីៗ


តែងតាំងនាយករង រដ្ឋបាល ខេត្តបាត់ដំបង ម្នាក់ធ្វើឲ្យមន្ត្រីមួយ ចំនួនធំប្រតិកម្ម និងមានការរិះគន់ យ៉ាងខ្លាំង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 1984

ខេត្តបាត់ដំបង៖ ការតែងតាំង ស្ត្រីម្នាក់ឲ្យក្លាយជា នាយករងរដ្ឋបាល ខេត្តបាត់ដំបង ធ្វើឲ្យមន្ត្រីមួយ ចំនួនធំ នៅទូទាំង ខេត្តបាត់ដំបង បញ្ចេញប្រតិកម្ម និងមានការរិះគន់ យ៉ាងខ្លាំង ទៅលើការ តែងតាំងនេះ។

យោងតាមគេហទំព័រ ជាច្រើនបាន ចេញផ្សាយលាតត្រដាង ជាបន្តបន្ទាប់ថា មន្ត្រីសាលា ខេត្តបាត់ដំបង មួយចំនួនធំ មានការអាក់អន់ស្រពន់ ចិត្តយ៉ាងខ្លាំង ថែមទាំងបានរិះគន់ ដល់ថ្នាក់ដឹក នាំខេត្តថា ប្រញាប់តែងតាំង នាយករងរដ្ឋបាល សាលាខេត្តថ្មីម្នាក់ ទាំងតក់ក្រហល់ ពោលផ្លោះរហូត៣តំណែង ជាហេតុបង្កភាព ច្របូកច្របល់ ដល់មន្រ្តីដទៃ និងទទូចស្នើសុំថ្នាក់ ដឹកនាំក្រសួង មហាផ្ទៃ ធ្វើការរុះរើ និងតែងតាំង ជាថ្មីឡើងវិញ។
យោងតាម ប្រភពបានឲ្យដឹងថា មន្រ្តីរាជការជាច្រើន ដែលបម្រើការ ក្នុងសាលាខេត្ត បាត់ដំបង បានរិះគន់ចំៗថា ថ្នាក់ដឹកនាំក្នុងសាលាខេត្ត បានលួចឃុបឃិតគ្នា ប្រញាប់ប្រញាល់ តែងតាំងមន្ត្រី១រូប គឺកញ្ញា រស់ពៅ ធីតា ពីអនុប្រធានការិយាល័យ ទៅជានាយក រងរដ្ឋបាល សាលាខេត្ត បាត់ដំបង។

ប្រភពបានបន្តថា ប្រការនេះ ធ្វើឡើងដោយខុសទាំងស្រុង ទៅនឹងនីតិវិធី នៃការតែងតាំង, បើនិយាយពីឋានុក្រម តំណែងថ្មីរបស់កញ្ញា រស់ពៅ ធីតា បានផ្លោះហួស ប្រធានការិយាល័យ ហួសនាយករង ទីចាត់ការ ហួសនាយកទីចាត់ការ ហើយចម្លែកជាង នេះទៅទៀត មន្ត្រីមួយចំនួន ដែលបានបម្រើការ ក្នុងសាលា ខេត្តបាត់ដំបង តាំងពីទស្សវត្សរ៍៥០ មកនោះ មិនត្រូវបានលើកទឹកចិត្ត និងតែងតាំងដូចបក្ខពួក ថ្នាក់ដឹកនាំឯទៀត នោះឡើយ។

ដោយសារតែកើតទុក្ខមិនសុខចិត្ត មន្ត្រីជាច្រើនរូបបាន សំណូមពរដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ចាត់វិធានការ លើបញ្ហាដ៏រសើបនេះ ដើម្បីឲ្យបុគ្គលិក មន្ត្រីរាជការ ក្នុងសាលា ខេត្តទាំងមូល ទទួលបានការលើក ទឹកចិត្តពី ប្រមុខរាជរដ្ឋាភិបាល។

សូមជម្រាបថា បញ្ហាធុំក្លិនមិន ស្រួលខាងលើនេះ ធ្លាប់កើតឡើង រួចមកហើយ ក្នុងការតែងតាំង ផ្លោះតំណែង នៅសាលា ខេត្តព្រះសីហនុ កាលពីពេលកន្លងទៅ តែត្រូវបាន ក្រសួងមហាផ្ទៃ ទម្លាក់ចោល ការតែងតាំង ខុសនីតិវិធី នេះចេញវិញ។

ដោយឡែក ករណីតែងតាំងកញ្ញា រស់ពៅ ធីតា យ៉ាងតក់ ក្រហល់បែបនេះ ធ្វើឲ្យមន្រ្តីរាជការ ដែលបម្រើការ ក្នុងសាលាខេត្ត ស្ទើរតែទាំងអស់ មិនព្រមទទួល យកការតែងតាំង នេះជាដាច់ខាត ពួកគាត់ថែមទាំង បានស្នើយ៉ាងទទូចដល់ សម្ដេចក្រឡាហោម ស ខេង ឲ្យជួយរកយុត្តិធម៌ ដើម្បីជួយសម្រួល សតិអារម្មណ៍ របស់មន្ត្រីរាជការ ក្នុងសាលាខេត្ត ទាំងមូល ពិសេសមន្រ្តីចាស់ៗ ដែលខំប្រឹងធ្វើការ តាំងពីទស្សវត្សរ៍៥០មក។

មន្ត្រីរាជការ ក្នុងសាលា ខេត្តបាត់ដំបង សង្ឃឹម និងជឿជាក់ថា សម្តេចក្រឡាហម ស ខេង ចាត់វិធានការ ប្រកបដោយតម្លាភាព យុត្តិធម៌ ជូនដល់មន្ត្រី សាលាខេត្ត បាត់ដំបង ដើម្បីជំរុញ និងលើកទឹកចិត្ត ឲ្យពួកគាត់ ខិតខំបំពេញ ការងារយ៉ាង ពេញចិត្ត ជូនជាតិកម្ពុជា ទាំងអស់គ្នា។ គេហទំព័រ សៀមរាបប៉ុស្ដិ៍ នៅមិនទាន់ ទទួលបាន ការបកស្រាយ បំភ្លឺពីថ្នាក់ដឹកនាំ ខេត្តបាត់ដំបង នៅឡើយទេ៕ លិខិតមិត្តអ្នកអាន


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,616 នាក់
ម្សិលមិញ : 58,168 នាក់
សរុប : 36,690,204 នាក់