ដំណឹងថ្មីៗ


អ្នកធ្វើដំណើរ រកផ្លូវនៅតំបន់ ផាប់ស្ទ្រីត អត់ឃើញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 14351

ខេត្តសៀមរាប៖បើទោះបីជា មានការខិតខំ ប្រឹងប្រែង ពីសំណាក់អាជ្ញាធរ សមត្ថកិច្ច ក្នុងការរៀប ចំសណ្ដាប់ធ្នាប់ សាធារណះ នៅតាមផ្លូវ តំបន់ ផាប់ស្ទ្រីត នៃក្រុងសៀមរាប ដែលជាកន្លែង ភ្ញៀវគ្រប់សាស មកលេង កំសាន្ត ឲ្យល្អប្រសើរយ៉ាង ក្ដីរហូតមក ដល់ពេលនេះ បញ្ហាសណ្ដាប់ធ្នាប់ នៅតំបន់ ផាប់ស្ទ្រីត នៅតែជា ប្រធានបទក្ដៅ ដដែលពោល គឺអ្នកធ្វើដំណើរ រកផ្លូវមិនឃើញ។

ពាក់ព័ន្ធ ករណីនេះ ត្រូវបានគេលើកឡើងថា ការដាក់តាំងលក់ លើផ្លូវសាធារណះ នៅតាមផ្លូវ តំបន់ផាប់ស្ទ្រីត ជាបញ្ហា ដ៍ចម្រូងចម្រាស់ ដោយអ្នកលក់ អាចបង់លុយ ឲ្យសមត្ថកិច្ច គ្រប់គ្រង សណ្ដាប់ធ្នាប់ អស់ហើយ ជាថ្នូទៅនឹងការ ដាក់តាំងលក់ បែបអនាធិបតេយ្យ សេរី។ ប៉ុន្តែគេមិន បង្ហាញឲ្យដឹងថា សមត្ថកិច្ច រូបណា ជាអ្នកទទួលលុយ នោះទេ ក្នុងនោះរ៉ឺម៉កកង់បី ក៍ជាដើមចម នាំឲ្យមានការ កកស្ទះផងដែរ ដោយសារតែ រ៉ឺម៉កទាំងនោះ បានចត បែបអនាធិបតេយ្យ។

យ៉ាងនេះក្ដី ប្រភពមួយ បានឲ្យដឹងថា រទេះលក់ស្រាក្រឡុក ដែលចតលើផ្លូវ សាធារណះ តំបន់ផាប់ស្ទ្រីត នាំឲ្យមានការ កកស្ទះរាល់ថ្ងៃនោះ ពួកគេត្រូវបាន បង់លុយឲ្យ ទៅខាងសណ្ដាប់ ចំនួន២ដុល្លារ ក្នុង១យប់ ហើយចំណូលបាន ពីរការយកលុយនោះ មិនតិចទេក្នុងមួយខែៗ  ចំណែកស្រាក្រឡុក ពួកគេលក់ ក្នុង១កែវ ១ដុល្លារ។ ចំណែកហាង ឬភោជ្ជនីយ៍ដ្ឋាន គេលក់ស្រាក្រឡុក ក្នុងមួយកែវ ៣ដុល្លារ ក្នុងនោះហាង ត្រូវបង់លុយ ថ្លៃផ្ទះជួល រាប់ពាន់ដុល្លារ ក្នុងមួយខែៗ រាប់ទាំងថ្លៃប៉ាតង់ ពន្ធដារថែមទៀត។

ប្រភពបាន បន្ថែមថា ក្រុមរទេះលក់ស្រា បានចតលើផ្លូវ នឹងមុខ ហាងរបស់គាត់ ចំណែកឯស្រា មានរសជាតិ ប្រហាក់ប្រហែលគ្នារ ដូច្នេះភ្ញៀវ មិនបានចូលទិញ ក្នុងហាងនោះទេ គឺទិញរបស់ លក់តាមរទេះ ដោយមានតម្លៃ ថោកជាង២ដុល្លារ។

ទាក់ទង បញ្ហានេះ ពលរដ្ឋ ក៍ដូចភ្ញៀវទេសចរ បានស្នើឲ្យ មានការរៀបចំ សណ្ដាប់ធ្នាប់ ឡើងវិញ មិនត្រូវឲ្យ មានការចត លក់លើផ្លូវនោះទេ បើមិនរៀបចំ ឲ្យទាន់ ពេលវេលាទេ ថ្ងៃមុខផ្លូវ នៅតំបន់ ផាប់ស្ទ្រីត នឹងក្លាយជាផ្លូវ ឈ្មោះរទេះលក់ស្រាលើផ្លូវ៕SR លិខិតមិត្តអ្នកអាន


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,097 នាក់
ម្សិលមិញ : 213,946 នាក់
សរុប : 33,376,541 នាក់