ដំណឹងថ្មីៗ


សៀមរាបយើងហ្នឹង! យកជ័រកៅស៊ូ ទៅលាបនិងដី រួចរោយគ្រួសថ្មពីលើ ជាប់ឬទេ?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 14 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 44194

ខេត្តសៀមរាប៖ មានការលើកឡើងថា ផ្លូវមួយខ្សែរ កាលពីមុន ជាផ្លូវកៅស៊ូ ក្រោយមក ក្លាយជាផ្លូវ ព័ណមាស ឬអាចនិយាយថា ផ្លូវចេះប្ដូរព័ណ ដោយសារតែ ផ្លូវកៅស៊ូ ខូចខាត យ៉ាងធ្ងន់ធ្ងរ ទៅជាជង្ហុក ធំៗនិងបាត់កៅស៊ូ ទៅជាដីក្រហមវិញ។
ផ្លូវនេះ ត្រូវបានគេ ដឹងថាផ្លូវវត្តចក ក្នុងសង្កាត់សំបួរ ក្រុងសៀមរាប ត្រូវបានគេ ធ្វើការជួសជុល ឡើងវិញ កាលពីពេលថ្មីៗនេះ ដោយឃើញ មានការចាក់ដី ក្រហម។
ប៉ុន្តែអ្វីដែល ធ្វើឲ្យមានការ ហួសចិត្តនោះ គឺគេឃើញ ស្ថាបនាកៅស៊ូ ឲ្យកាន់តែ មានស្តងដារ បន្ថែមទៀត តែការស្ថាបនានោះ គឺឃើញ យកជ័រកៅស៊ូ ទៅលាបលើដី ក្រហម ហើយយកគ្រួសថ្មី រោយពីលើ តើការ ស្ថាបនាបែបនេះ បានយូអង្វែង និងជាប់បានយូដែរឬទេ? ទុកឲ្យអ្នកជំនាញ ធ្វើផ្លូវបកស្រាយចុះ។
គេមិនដឹងថាក្រុមហ៊ុន ឈ្មោះអ្វីជាអ្នក ស្ថាបនានោះទេ!។ គួបញ្ជាក់ថាផ្លូវមួយខ្សែរ ដែលកំពុងស្ថាបនា នឹងមានការ រិះគន់យ៉ាងខ្លាំងនេះ ចាប់ពីផ្លូវក្រវ៉ាត់ក្រុង រហូតដល់ភូមិកន្ត្រក សង្កាត់សំបួរ។
ដោយផ្លូវនេះ បានរងការ ខូចយ៉ាងធ្ងន់ធ្ងរ ដោយសារតែ រថយន្តដឹកដី ជាអ្នកបំផ្លាញ។ មិនទាន់មាន មន្ត្រីណា អាចបញ្ជាក់ថា រូបភាព ខាងលើដែលអ្នកលេង ហ្វេប៊ុក បានបង្ហោះ និងសែរ ចែករំលែក ថានៅទីណា អោយពិត ប្រាកដ នៅឡើយ ដោយខ្លះថា នៅក្រុងសួង ខេត្តត្បូងឃ្មុំ ចំណែកអ្នកខ្លះទៀតថា នៅខេត្តសៀមរាប៕SR ដោយរដ្ឋា

 

 

 


 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,598 នាក់
ម្សិលមិញ : 58,168 នាក់
សរុប : 36,690,186 នាក់