ដំណឹងថ្មីៗ


មន្ទីរសាធារណះការ ខេត្តសៀមរាប បញ្ជាក់រូបភាព ដល់បណ្ដារព័ត៌មានផ្សាយ និងហ្វេប៊ុកបង្ហោះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 31443

ខេត្តសៀមរាប៖បន្ទាប់ពីមាន ការចេញផ្សាយ តាមគេហទំព័រ សៀមរាបប៉ុស្ដិ៍ និងតាមបណ្ដាញ សង្គមហ្វេប៊ុក រួចមក ដែល បងប្អូន ប្រជាពលរដ្ឋ និងអ្នកលេងហ្វេប៊ុក បានសែរចែករំលែកតៗគ្នារ រួមនិងខមមិនផងនោះ នៅព្រឹកថ្ងៃទី១៥ធ្នូនេះ មន្ទីរសាធារណះការ និងដឹកជញ្ជូន ខេត្តសៀមរាប បានជម្រាបនិងបញ្ជាក់ជូនដូច ខាងក្រោម៖
សូមជំរាបជូន បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារពត៌មាន មួយចំនួនអោយបានជ្រាបថា រូបភាពដែលថាផ្លូវទៅវត្តចក ឬផ្លូវ 267 ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប គឺយើងបានចាក់កៅស៊ូតាមលក្ខណះបច្ចេកទេស លេីស្រទាប់គ្រិះបានត្រឹមត្រូវ ។ តែសូមបញ្ជាក់ជូនថា ស្រទាប់គ្រិះ ឬ ថ្មម៉ិកនោះ មានពណ៍ ក្រហម ស្រដៀង និងដីក្រហម ទើបមានការយល់ច្រឡំពីមតិមហាជន ឬ អ្នកសារពត៍មាន។
សូមសំណូមពរបងៗ អ្នកសារពត៌មាន មួយចំនួនមុន នឹងចុះផ្សាយ សូមមេត្តា ទំនាក់ទំនង មកកាន់មន្ត្រី បច្ខេកទេស ជាមុនសិនដើម្បី ទទួលបានពត៌មាន គ្រប់ជ្រង់ជ្រោយ កុំអោយមានការយល់ ច្រលំពីបងប្អូន ប្រជាពលរដ្ឋ។
សូមអរគុណ
សូមបញ្ជាក់ថាផ្លូវមួយ ខ្សែនេះ (វត្តចក) មានកៅស៊ូប្រវែង170Mសល់ពីផ្លូវBBU និង 1800M ជាផ្លូវក្រាលគ្រួសក្រហម។
ពិតហើយផ្លូវនេះអនុវត្តន៏ដោយមន្ទីរសាធារណការ
ពណ៌ក្រហម មិនមែនដីទេ គឺថ្មម៉ិចទំហំ170M
គឺថ្មម៉ិចក្រហមយើងធ្វើពិសោធន៍ត្រឹមត្រូវ ហើយមួយវិញទៀត ប្រហែលគាត់យល់ថា យើងគ្របកៅស៊ូ ទាំងអស់ក៌មិនដឹង។ គួរបញ្ជាក់ប្រាប់គាត់ផង មិនមែនដីក្រហមទេ គឺ គ្រួសក្រហម មួយវិញទៀតទាំងថ្មម៉ិច ទាំងគ្រួសក្រហមមានច្រើនពណ៌ណាស់ (មិនសំខាន់ពណ៌) សំខាន់ការ ធ្វើពិសោធន៌ ដែលទទួលយកបាន។SRដោយរដ្ឋា


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,016 នាក់
ម្សិលមិញ : 14,215 នាក់
សរុប : 22,085,639 នាក់