ដំណឹងថ្មីៗ


ចឹងផង! នៅក្រុងសៀមរាប ហ្នឹងណា! ទីក្រុងស្អាត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 15 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 1862

ខេត្តសៀមរាប៖គេតែងតែ ឃើញអាជ្ញាធរ និងមន្ទីរជំនាញ ចុះសម្អាតតាម ទៅធ្លាសាធារណះ នានានៅ ក្រុងសៀមរាប ឲ្យស្អាតក្លាយជា ទីក្រុងស្អាត សេវាល្អ ដើម្បីប្រគួតប្រជែង ទីក្រុងស្អាត។ ប៉ុន្តែបើទោះបីជា អាជ្ញាធរ មន្ទីរពាក់ព័ន្ធ បានខិតខំ យ៉ាងនេះក្ដី នៅតែមាន ផ្លូវមួយចំនួន នៅក្រុងសៀមរាប មានសំរាមចាក់គរ សឹងក្លាយជាកូនភ្នំទៅហើយ ប៉ុន្តែមិនដែលឃើញ អាជ្ញាធរមន្ទីរ ចុះសម្អាតម្ដងណាឡើយ។
ជាក់ស្ដែង ផ្លូវខ្សែរតភ្ជាប់ពី កែងជន្លង់ទៅ ក្រោយផ្សារលើធំថ្មី ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប មានកន្លែងមួយ ត្រូវបានគេចាក់ចោល សំរាម នៅទីនោះ បណ្ដាលឲ្យគរ និងស្អុយយ៉ាងខ្លាំង មិនត្រូវបាន អាជ្ញាធរមន្ទីរ យកចិត្តទុកដាក់ សម្អាតនោះឡើយ។
នៅព្រឹកនេះ គេសង្កេតឃើញ មានការលើក យីហោ នៅកន្លែងចាក់ សំរាមនេះថា(ហាមចោលសំរាម ទីនេះបើចាប់បាន និងយកទៅសង្កាត់ ដើម្បីដោះស្រាយ)៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,086 នាក់
ម្សិលមិញ : 42,853 នាក់
សរុប : 29,410,448 នាក់