ដំណឹងថ្មីៗ


បំពាក់សក្កិ ដល់មន្ត្រីនគរបាល ខេត្តសៀមរាប២៧២នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 17 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 1917

 ខេត្តសៀមរាប:មន្ត្រីនគរបាល ខេត្តសៀមរាប ចំនួន២៧២នាក់ ត្រូវបាន បំពាក់ឋានន្តរសក្តិជូន ថ្ងៃទី១៦ធ្នូម្សិលមិញ នៅស្នងការដ្ឋាន នគរបាលខេត្តសៀមរាប។ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ឡាច សាវិន ស្នងការរងទទួលផែនគ្រប់គ្រង់ ធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប។

ក្នុងនោះមាន៖
១.ថ្នាក់អនុសេនីយ៍ឯក ៣៥នាក់។ ២.ថ្នាក់អនុសេនីយ៍ទោ ៩៦នាក់។
៣.ថ្នាក់អនុសេនីយ៍ត្រី ៤៦នាក់។ ៤.ថ្នាក់ព្រិន្ទបាលឯក ៦២នាក់។
៥.ថ្នាក់ព្រិន្ទបាលទោ ៣៣នាក់។

លោកឧត្តមសេនីយ៍ត្រី ឡាច សាវិន ថ្លែងកោតសរសើរ ដល់កងកម្លាំងនគរបាល ខេត្តសៀមរាបទាំងអស់ ដែលកន្លងមកបានខិតខំប្រឹងប្រែងអនុវត្តន៍ការងារបានយ៉ាងសកម្ម និងល្អប្រសើរ ជាពិសេស ការរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ អន្តរជាតិ ដែលបានចេញចូល ស្នាក់នៅបានល្អ នៅក្នុងខេត្តសៀមរាប។


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,993 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,897,802 នាក់