ដំណឹងថ្មីៗ


ព្រៃឡង់ នៅតែរងការ កាប់បំផ្លាញ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 660

 ផ្ទុយពីការ ខិតខំប្រឹងប្រែង របស់អាជ្ញាធរ កម្ពុជា​ព្រៃឡង់ ដែលព្រៃឈើ ដ៍ធំលាទសន្ធឹង ចំនួន៤ខេត្ត គឺខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ នៅតែប្រឈម ទៅនឹងការកាប់ បំផ្លាញ ជារៀងរាល់ថ្ងៃ ខណះអាជ្ញាធរ ប្រកាស ពីការ រឹតបណ្ដឹង ទប់ស្កាត់ ខាងតែបាននោះ។

អ្នកឃ្លាំមើល បទល្មើសព្រៃឈើ បានអោយដឹងថាព្រៃឡង់គ្រប់ដណ្ដប់ទៅដោយឈើតូច ធំនៅលើផ្ទៃ ដីអភិរក្សជិត៥ម៉ឺនហិតា ដែលកើតពីរាជរដ្ឋាភិបាល បង្កើតឲ្យមាន តាមបណ្ដាញសហគមន៍ រួមការពារព្រៃឡង់និង បានបង្ហាញរបាយការណ៍ ឃ្លាំមើលលើកទី៥ របស់ខ្លួនស្ដីអំពីស្ថានភាព ព្រៃឡង់នៅតំបន់ព្រៃឡង់។

ការបង្ហាញមួយធ្វើឡើង បន្ទាប់ពីរាជរដ្ឋាភិបាល បានចុះហត្ថលេខាលើ អនុក្រិត្យស្ដីពីការបង្កើត ដែនជំរកសត្វព្រៃ និងបានដាក់ព្រៃបួនកន្លែងផ្សេងទៀតជាព្រៃការពារកាលពីថ្ងៃទី០៩ឧសភាឆ្នាំ២០១៦។

ទោះជាស្ថិតនៅក្នុងតំបន់ការពារយ៉ាងណាក៏ដោយ បណ្ដាញសហគមន៍ រកឃើញការកាប់បំផ្លាញ ព្រៃឡង់ នៅតែកើតមានក្នុងរូបភាព មួយគួរឲ្យព្រួយបារម្ភដដែល។

ការបន្តកាប់បំផ្លាញព្រៃឡង់ នៅលើផ្ទៃដីអភិរក្សជិត៥ម៉ឺនហិកតានោះធ្វើឡើងតាមរយៈ រូបភាពជាច្រើន ដូចជាការកាប់ទន្ទ្រានដី ព្រៃឡង់ដើម្បី ពង្រីកជាផ្ទៃដីកសិកម្ម។

សកម្មភាព កាប់ទន្ទ្រានព្រៃ ដើម្បីកាន់កាប់ បែបអនាធិបតេយ្យ ក៏នៅតែបន្តកើតមានដដែល។ បន្ថែមពីលើនេះទៀតអាជ្ញាធរថ្នាក់មូលដ្ឋានមួយចំនួនបានប្រើប្រាស់ សិទ្ធិអំណាចរបស់ខ្លួន បំពានច្បាប់ច្បាប់យក តាមរយៈការឃុបឃិត ជាមួយជនល្មើស សូកប៉ាន់លុយជាថ្នូរ នឹងការកាប់ព្រៃ។

គួរបញ្ជាក់ដែរថា តំបន់ព្រៃព្រះរកា មានផ្ទៃដីទំហំប្រមាណ ៩ម៉ឺន៨ពាន់ហិកតា នៅក្នុងភូមិសាស្ត្រ ស្រុកចំនួន៣ មានស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ នៃខេត្ត ព្រះវិហារ គឺជាតំបន់ព្រៃស្រោង និងជាដែនជម្រកសត្វព្រៃ ដែលនៅសេសសល់ ចុងក្រោយគេបង្អស់ បន្ទាប់ពីតំបន់ព្រៃឡង់ ជាប់ភូមិសាស្ត្រ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលត្រូវរងការ កាប់បំផ្លាញ ឲ្យវិនាសហិនហោច ដោយសារតែ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដីសម្បទានសេដ្ឋកិច្ច ជាច្រើនម៉ឺនហិកតា ទៅឱ្យក្រុមហ៊ុនឯកជន វិនិយោគដំណាំកសិឧស្សាហកម្ម ក្នុងប្រទេសកម្ពុជារួចមកនោះ ។

បច្ចុប្បន្ន តំបន់ព្រៃព្រះរកា ក៏កំពុងទទួលរង ការកាប់បំផ្លាញផងដែរ យ៉ាងអនាធិបតេយ្យ ស្ទើររលាយហិនហោចហើយក្នុងមួយថ្ងៃៗ គេឃើញមានម៉ាស៊ីនត្រង់ស៊ីទ័រ សឹងតែរាប់រយគ្រឿង ត្រូវគេអនុញ្ញាត ឲ្យអារឈើកាប់ឈើដុំ យកទៅលក់នៅតាមសិប្បកម្ម៕


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,902 នាក់
ម្សិលមិញ : 58,657 នាក់
សរុប : 19,180,759 នាក់