ដំណឹងថ្មីៗ


ច្រកព្រលាន យន្តហោះ អន្តរជាតិ សៀមរាប ក្លាយជាកន្លែង អំពើរត់ពន្ធ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 18 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 2009

 

ខេត្តសៀមរាប៖មានការលើកឡើងថា ច្រកព្រលាន យន្តហោះ អន្តរជាតិ សៀមរាប បានក្លាយជាកន្លែង រត់ពន្ធ ទំនិញរបស់ ក្រុមឈ្មួញ ដែលនាំយក មកពីក្រៅ ប្រទេស។
ជាកស្ដែងគយប្រចាំ នៅច្រក អាកាសយាន ដ្ឋានអន្តរជាតិ សៀមរាប បានឆែកឆេរ និងចាប់បាន ទូរស័ព្ទដៃទំនើប និងកុំព្យូទ័រសរុប ៧១គ្រឿង ដែលជនជាតិចិនម្នាក់ លួចនាំចូល ពីប្រទេសចិន ដោយមិនបង់ពន្ធ។
ប្រភពបាន ឲ្យដឹងថា ទូរស័ព្ទទំនើប និងកុំព្យូទ័រ ត្រូវបានឆែកឆេរ រកឃើញ នៅវេលាម៉ោង ១០៖២០នាទីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦នេះ។ ជនសង្ស័យឈ្មោះ Chen Anhui ភេទប្រុស អាយុ ២៧ឆ្នាំ ជាជនជាតិចិន កាន់លិខិត ឆ្លងដែនលេខE72577910។
ប្រភព បានឲ្យដឹងទៀតថា ជនសង្ស័យ បានធ្វើដំណើរមកពីប្រទេសចិន ហើយប្តូរជើង ហោះហើរនៅទី ក្រុងមេនីឡា ប្រទេសហ្វីលីពិន ហោះឆ្ពោះមកទីក្រុងសៀមរាប តាមជើងហោះហើរលេខ 5J 257(MNL-REP)។
ទូរស័ព្ទ និងកុំព្យូទ័រ ដែលជនជាតិចិនលួចនាំចូលទាំងមិនបង់ពន្ធនេះរួមមនា៖ ទូរស័ព្ទ Iphone 5 ចំនួន ៤០គ្រឿង កុំព្យូទ័រ Laptop នៅថ្មីម៉ាក Asus ចំនួន ២០គ្រឿង, ម៉ាក Lenovo ចំនួន ៥គ្រឿង និងកុំព្យូទ័រ Laptop ប្រើរួចម៉ាក Lenovo ចំនួន ២គ្រឿង និងម៉ាក Asus ចំនួន ៤គ្រឿង។
ក្រោយឆែកឆេរ រកឃើញដូចនេះ ទាំងជនសង្ស័យ និងវត្ថុតាង ត្រូវបាន សមត្ថកិច្ចគយ ធ្វើកំណត់ ហេតុល្មើសច្បាប់ គយបញ្ចូន ទៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីសម្រេចដោះស្រាយ ទៅតាមនីតិវិធី នៃច្បាប់ស្តីពីគយ។
សូមរម្លឹកថា កន្លងទៅ គយប្រចាំ ច្រកព្រលានយន្ត ហោះអន្តរជាតិ សៀមរាប ធ្លាប់ចាប់បាន ទំនិញជាច្រើន ដែលក្រុមឈ្មួញ នាំចូលមក ពីបរទេស មិនបានបង់ពន្ធ។ ករណីនេះត្រូវបាន គេលើកឡើងថា ច្រកមួយនេះ សំបូរឈ្មួញ រកស៊ីអំពើរត់ពន្ធ យ៉ាងច្រើន ជាមួយគ្នារនេះ កន្លងទៅ គយព្រលានយន្តហោះ សៀមរាប ធ្លាប់ចាប់ ថ្នាំសម្រើប ហើយធ្វើការដោះលែង ទៅវិញ ជាថ្នូរ ទៅនឹងទឹកប្រាក់ រាប់ម៉ឺនដុល្លារ រហូតមកដល់ ពេលនេះ មិនត្រូវបាន ថ្នាក់លើ មានវិធានការ ទៅលើគយ ច្រកនេះនៅឡើយទេ ខណះមហាជន កំពុងតែ តាមដាន យ៉ាងខ្លាំង រឿងដោះលែង ថ្នាំសម្រើបនោះ៕SR


 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 47,533 នាក់
ម្សិលមិញ : 112,246 នាក់
សរុប : 35,515,198 នាក់