ដំណឹងថ្មីៗ


រឿងអាស្រូវ លោកកុលវិបុល មេនគរបាល សេដ្ឋកិច្ច ខេត្តឧត្តរមានជ័យ ត្រូវបានលាតត្រដាង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 21 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 1542

ខេត្តឧត្តរមានជ័យ៖នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តឧត្តរមានជ័យ ត្រូវបានគេដាក់ សង្ស័យថា បានព្រឹត្តអំពើពុក រលួយករណី បង្ក្រាបឈើ គ្រញូង។

លោកវរសេនីយ៍ត្រី កុល វិបុល នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការខេត្ត ត្រូវបាន ប្រព័ន្ធផ្សព្វផ្សាយថាមានការ លាក់បាំង រឿងបង្ក្រាបឈើ គ្រញូង នៅថ្ងៃទី១៦ធ្នូឆ្នាំ២០១៦។

ប្រភពបានរាយការណ៍ថា ករណីបែបនេះ មិនមែនជាលើកទី១ទេ សម្រាប់លោក លោកវរសេនីយ៍ត្រី កុល វិបុល នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត។ ជាមួយនឹង ការលាតត្រដាង រឿងអាស្រូវនេះ នៅខេត្តឧត្តរមានជ័យ ត្រូវបានគេដឹងថា សកម្មភាព បទល្មើសព្រៃឈើ បានកើតមាន យ៉ាងពេញបន្ទុក ទាំងបទល្មើស ឈើលេខ២និងឈើគ្រញូង។

មានការលើកឡើងថា រាល់សកម្មភាព បទល្មើសព្រៃឈើ នៅខេត្តឧត្តរមានជ័យ មួយផ្នែកត្រូវបាន នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្ត ជាអ្នកបើកដៃ ឃុបឃិត ជាមួយឈ្មួញឈើ ឲ្យធ្វើសកម្មភាព ដឹកជញ្ជូនដោយសេរី។ ប៉ុន្តែករណីខ្លះ នគរបាល ប្រឆាំងបទ ល្មើសសេដ្ឋកិច្ច លោកវរសេនីយ៍ត្រី កុល វិបុល បានចេញមុខ បង្ក្រាបដែរ ប៉ុន្តែការ បង្ក្រាបនោះ បានតែឈ្មួញតូចតាចប៉ុណ្ណោះ ចំណែកឈ្មួញធំៗ មិនត្រូវបាន ធ្វើការបង្ក្រាបនោះទេ ដូចជាឈ្មួញឈើ ឈ្មោះយាយម៉ាយ ជាដើម មិនដែលឃើញ នគរបាល សេដ្ឋកិច្ច ខេត្តកុល វិបុល បង្ក្រាបម្ដងណាឡើយ ហើយឈ្មួញរកស៊ីបទល្មើសធំៗ សុទ្ធសឹង ជាប្រភព ចំណូលរបស់លោកវរសេនីយ៍ត្រី កុល វិបុល ទាំងអស់។

ចំពោះភាព មិនក្រក្រតី របស់លោកវរសេនីយ៍ត្រី កុល វិបុល បានធ្វើឲ្យ មានការប៉ះពាល់ យ៉ាងខ្លាំង ដល់នគរបាល ផ្សេងៗទៀត ដែលបាន បំពេញភារកិច្ច បានល្អ ដូច្នេះលោកឧត្តមសេនីយ៍ស្នងការ ម៉ែន លី មិនត្រូវមើលរំលង ភាពអសកម្មនេះ។

លោកវរសេនីយ៍ត្រី កុល វិបុល នាយការិយាល័យ ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការខេត្ត បានប្រាប់ អ្នកកាសែតថា ឈើគ្រញូងបានបញ្ជូន ទៅឱ្យជំនាញ នៅខេត្ត ។

ផ្ទុយពីការ អះអាងរបស់ លោកវរសេនីយ៍ត្រី កុល វិបុល លោកអ៊ឹម សារិត នាយខណ្ឌ រដ្ឋបាលព្រៃឈើខេត្ត បានប្រាប់អ្នកកាសែតថា មិនដឹងអ្វី ទាំងអស់ ហើយក៏ មិនឃើញ មានសមត្ថកិច្ច ណាប្រគល់ ឈើគ្រញូងមក ឱ្យជំនាញដែរ។

ព្រះរាជអាជ្ញា ខេត្តឧត្តរមានជ័យលោកកូយ កាន់យ៉ា បានថ្លែងប្រាប់ អ្នកយកព័ត៌មានថា ប៉ូលីស សេដ្ឋកិច្ច បានរាយការណ៍ បង្ក្រាបបានឈើ គ្រញូងចំនួន ២១ដុំតូចៗប៉ុណ្ណោះ ហើយលោក បានប្រាប់ ប្រគល់ទៅ ឱ្យជំនាញ រដ្ឋបាលព្រៃឈើ។

សូមរម្លឹកថានៅយប់ថ្ងៃទី១៦ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងប៉ូលីស ដឹកនាំដោយ លោកវរសេនីយ៍ត្រី កុល វិបុល ដែលមានការចូលរួម ពីកម្លាំង ស្ថាប័នផ្សេងទៀត បានចាប់ ឈើគ្រញូង នៅចំណុច អូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រភពពីសមត្ថកិច្ច ម្នាក់ក់ដែល បានចូលរួមចាប់ដែរនោះថា កម្លាំងប៉ូលិសេដ្ឋកិច្ច បានធ្វើ ការបង្ក្រាប ប្រជាពលរដ្ឋ ចំណាកស្រុក កាប់ឈើគ្រញូង ក្នុងទឹកដីថៃ ប្រមាណជា ២០នាក់ ដែលបាន អូសឈើគ្រញូង ត្រឡប់មក ពីទឹកដីថៃវិញ ដោយធ្វើការរឹបអូសបាន ឈើគ្រញូង ជាង ៤០ដុំ លោក កុល វិបុល បានឱ្យកម្លាំង យករថយន្តកាមរី ជញ្ជូនឈើ គ្រញូង ចំនួន៣ គ្រឿង ទើបដឹកឈើអស់។

ប្រភពបន្ថែមថាឈើគ្រញូង ដែលនគរបាល ចាប់នោះមានឈ្មោះ ម៉ៅ រត់ការជាមួយ សមត្ថកិច្ច ជាមុន នៅតែនគរបាល សេដ្ឋកិច្ច ខេត្តឧត្តរមានជ័យ ប៉ុន្តែការរត់ ការសង្ស័យ និយាយថ្លៃ មិនត្រូវគ្នារ ទើបឈាន ដល់ការ បង្ក្រាបយកស្នាដៃ តែម្ដង៕SR

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,170 នាក់
ម្សិលមិញ : 42,853 នាក់
សរុប : 29,410,532 នាក់