ដំណឹងថ្មីៗ


លោកសុខគា ដាក់ប៉ុស្ដិ៍ជជុះ ប្រមូលលុយ ពីបទល្មើស គ្រប់ប្រភេទ ផ្គើនបទបញ្ជាថ្នាក់លើ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 23 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 3050

ខេត្តរតនគិរី៖ មានការលើកឡើងថា លោកសុខគា បានបង្កើតប៉ុស្ដិ៍ ជជុះដើម្បី ប្រមូលលុយ ពីបទល្មើស គ្រប់ប្រភេទ ផ្គើនទៅនឹង បទបញ្ជារបស់ សម្ដេចតេជោហ៊ុន សែន នឹងការរឹត បណ្តឹងរបស់ របស់អគ្គស្នងការ នគរបាលជាតិ។

យោងតាមប្រភព បានឲ្យដឹងថាលោក សុខ គា នគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្កើតជជុះ ចាំរាប់ក្បាល រថយន្តដឹកឈើ ទៅកាន់ច្រកទ្វារ ព្រំដែនអន្តរជាតិ អូរយ៉ាដាវ កម្ពុជា-វៀតណាម ដែលមានទីតាំងស្ថិត នៅភូមិប៉ក់ធំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី និងមានរថយន្តចំនួន ២គ្រឿងសម្រាប់ ប្រដេញស្ទាក់ ទី១រថយន្តម៉ាកឆ្លាម ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-1990 រថយន្ត១គ្រឿងទៀត ម៉ាកតូយ៉ូតា ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-1919 សម្រាប់ប្រដេញ ស្ទាក់ឃាត់ រថយន្តដឹក បទល្មើស ឲ្យឈប់បង់លុយប៉ុស្ដិ៍ ជជុះតាមរបៀបពុករលួយ ។

ជាក់ស្តែងកាល ពីវេលាម៉ោង៣រសៀល ថ្ងៃទី២២ ខែធ្នូម្សិលមិញ រថយន្តឈ្មួញ ជាច្រើនគ្រឿង ឈប់បន្តកន្ទុយគ្នា ដើម្បីចូលបង់លុយ ទៅលោកសុខ គា មន្ត្រីនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បើរថយន្ត ឈ្មួញរូបណាដែល មិនព្រមបង់ អោយលោក សុខ គា មិនអនុញ្ញា អោយធ្វើដំណើរ បន្តទៅមុខ បាននោះឡើយ។

ម្ចាស់រថយន្ត ១គ្រឿង សូមមិន បញ្ចេញឈ្មោះ បានបង្ហើបឲ្យ អ្នកកាសែត ដឹងនៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ថា លោកសុខ គា ឡើងថ្លៃក្នុង ការបង់ក្បាល រថយន្ត១គ្រឿង ម៉ាកសាំយ៉ុង១ជើង២០ម៉ឺនរៀល កាលពីមុនធ្លាប់ បង់អោយ តែ៤ម៉ឺនរៀល តែឥឡូវឡើង ដល់២០ម៉ឺនរៀល បើមិនបានបង់ លុយឲ្យនោះទេ មិនអនុញ្ញាត ធ្វើដំណើរ ទៅមុខបានឡើយ ។

បើតាមប្រជាពលរដ្ឋ បានឲ្យដឹងថាប៉ុស្ដិ៍លោកសុខ គា កំពុងតែប្រឈម នឹងត្រូវបណ្តាសារ ញើសឈា មរបស់ពួក គាត់គ្រប់គ្នា ដោយសារពួកគាត់ ដឹកជញ្ជូនឈើ បន្តិចបន្តួច ទៅលក់នៅបាន ថ្លៃបាយទឹក និងសាំងឡាន ពេលត្រឡប់មកវិញ ដឹកឥវ៉ានចាប់ហួយ គ្រឿងទេស មកក្រុងបានលុង។ លោកសុខ គា ពុំបានគិតដល់ ចំណុចនេះទេ គិតតែពីរាប់ក្បាល ឡានតែប៉ុណ្ណោះ(ដូចអារកខ្យង)។
សៀមរាបប៉ុស្ដិ៍ មិនអាចទាក់ទង លោកសុខ គា សុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី២២ ខែឆ្នាំដដែលនេះ ដោយពុំមាន លេខទូរស័ព្ទ

 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,256 នាក់
ម្សិលមិញ : 58,657 នាក់
សរុប : 19,181,113 នាក់