ដំណឹងថ្មីៗ


ក្រុងសៀមរាប យើងហ្នឹង! ធ្វើរោងឡើងផ្ទះ បិទផ្លូវ យកកម្លាំង ប្រជាការពារ ឲ្យយាមទៀត

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ​ 2016 អ្នកអាន 15228

 ខេត្តសៀមរាប៖មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង នៅក្រុងសៀមរាប ដោយមានពីធី ឡើងគេហដ្ឋាន មួយកន្លែង បានបិទផ្លូវ សារធារណះ មិនឲ្យអ្នកធ្វើដំណើរ ឆ្លងកាត់ ហើយយកកម្លាំង ប្រជាការពារ ឲ្យជួយយាម ការពារទៀត។ ករណីនេះ ធ្វើឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរ មិនសប្បាយជាខ្លាំង។
ប្រជាពលរដ្ឋថា ការដែលធ្វើបែបនេះ ហាក់សម្ញែងឬកពារ ឲ្យគេដឹងថា ជាអ្នកមានលុយ‌ និងមានអំណាច‌។ ដោយបិទផ្លូវ‌ ចាក់បេតុង‌ ១ខ្សែ រួចបានទៅជួល ខាងប្រជាការពារ ភូមិ‌ ដើម្បី ធ្វើជារបាំង‌ ហាមឃាត់ មិនអោយ‌ អ្នកធ្វើដំណើរឆ្លងកាត់ ទោះជាផ្ទះ‌ អ្នកទាំងនោះនៅជិត‌ សុំចូលក៏ដោយ‌ ក៏ប្រជាការពារភូមិនោះ មិនអោយ ពួកគាត់ចូលដែរ។ ដោយបានប្រាប់ពលរដ្ឋវិញថា‌ វាងទៅ‌ ព្រោះផ្លូវនេះគេជាប់ឡើងផ្ទះ។ ទីតាំង‌រោង‌ ពិធីឡើងផ្ទះនោះស្ថិតនៅ‌ ចំណុចខាង ក្រោយផ្សារលើធំថ្មី‌ ក្នុងភូមិតាវៀន‌ សង្កាតសាលាកំរើក‌ ក្រុងសៀមរាប‌ ដឹកនាំកម្លាំង ប្រជាការពារ‌ ដោយ លោក‌ រ៉ា‌ មេភូមិតាវៀន នៅល្ងាចថ្ងៃទី‌៣០ ខែធ្នូឆ្នាំ២០១៦ ម្សិលមិញ៕លិខិតមិត្តអ្នកអាន


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,470 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,993,158 នាក់