ដំណឹងថ្មីៗ


មហាជនឆ្ងល់! ហេតុអ្វី មន្ត្រីជលផល ខេត្តសៀមរាប អត់បង្ក្រាប បទល្មើស?

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 03 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 8892

ខេត្តសៀមរាប៖បើទោះបី ជាបានបង្កើត ឲ្យមានរដ្ឋបាល ជលផល ដើម្បីបង្ក្រាប រាល់បទល្មើស នេសាទ យ៉ាងណា ក៍ដោយ មហាជន ហាក់មិនសូវឃើញ មន្ត្រីជលផល ចេញមុខ បង្ក្រាបនោះឡើយ ជាពិសេស ជលផល ខេត្តសៀមរាប ត្រូវបាន មហាជន ឆ្ងល់ថា ហេតុអ្វី បានជាមិនដែល បង្ក្រាបបទ ល្មើសនេសាទ ដែលកើតមាន ពេញបន្ទុកនោះ។
ជាមួយទៅ នឹងការរិះគន់ ជុំទិស ទៅលើមន្ត្រីជលផល ខេត្តសៀមរាប ថាបានបណ្ដែត បណ្ដោយឲ្យ មានបទល្មើស នេសាទ កើតមាន យ៉ាងគគ្រឹកគគ្រេងនោះ។ នៅថ្ងៃទី២មករាម្សិលមិញ កម្លាំងនគរបាល ក្រុងសៀមរាប មាននគរបាល ប៉ុស្តិ័សង្កាត់សៀមរាប សង្កាត់ចុងឃ្នៀស សង្កាត់ជ្រាវ
ដឹកនាំដោយ លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនរគបាល ក្រុងសៀមរាប សហការណ៍ជាមួយ កំលាំង កងរាជអាវុធហត្ថក្រុង បងប្អូន ប្រជាកាពារ សមាជិកសហគមន៍ នេសាទចុងឃ្នៀស និងសហគមន៍ជ្រាវ ក្រុមប្រឹក្សាសង្កាត់ ដឹកនាំរួមដោយលោក អឿន ពៅ អភិបាលរង ក្រុងសៀមរាប បានចុះបង្ក្រាប បទល្មើសនេសាទ ចាប់ចំណុចខាង កើតកំពង់ផែ ក្នុងសង្កាត់ចុងឃ្នៀស រហូតដល់ព្រំប្រទល់ សង្កាត់ជ្រាវ នឹងចាប់ចំណុច ក្បាលជ្រោយ សង្កាត់ចុងឃ្នៀស រហូតដល់ចំណុចក្បាលថ្គោល។

នៅក្នុងប្រត្តិបត្តការ ចាប់ពីម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១៣:០០នាទីរសៀល។
ដោយលទ្ធផលទទួលបាន
- ដកហូតនឹងកាប់បំផ្លាញក្បាលបរ បានចំនួន០៣គ្រឿង
-ដកហូតនឹងកាប់បំផ្លាញក្បាលដៃ សរុបចំនួន០៧គ្រឿង
-កាប់បំផ្លាញ នឹងដកហូតស្បៃមុងប្រវែង៣៧០០ ម៉ែត្រ
-កាប់បំផ្លាញឈើចម្រឹងចំនួន១៥០០ដើម
-លែងកូនត្រីចំរុះបានចំនួន៦៥គីឡូក្រាម
- នាំខ្លួនជនសង្ស័យចំនួន០១នាក់ មកធ្វើការសាកសួរ នៅប៉ុស្តិ៍នគរបាល សង្កាត់ជ្រាវ
សូមរម្លឹកថា កន្លងទៅ អង្គភាព ប្រឆាំងអំពើពុករលួយ បានចាប់ខ្លួន មន្ត្រីជលផល ខេត្តសៀមរាប ម្នាក់ពាក់ព័ន្ធ ករណីប្រព្រឹត្ត អំពើពុករលួយ ក្នុងទឹកប្រាក់ ប្រមាណជាង៣០ម៉ឺនដុល្លារ ដោយមន្ត្រីរូបនោះ បានបើកដៃឲ្យ មានបទល្មើសនេសាទ ជាថ្នូរទៅនឹង លុយយ៉ាងច្រើន សន្ធឹកសន្ធាប់។ ទោះជាយ៉ាងណា ការចាប់ខ្លួន មន្ត្រីជលផល ដែលបាន ប្រព្រឹត្ត អំពើពុករលួយ មានការគាំទ្រ យ៉ាងខ្លាំងពី ប្រជាពលរដ្ឋ និងមន្ត្រីអង្គការ សង្គមស៊ីវិល ។ ប៉ុន្តែពួកគេបាន លើកឡើងថា មន្ត្រីជលផល រូបនោះ មិនអាច ប្រព្រឹត្តម្នាក់ឯង កើតទេ អាចមានការ ឃុបឃិតគ្នារ ជាប្រព័ន្ធ ដូច្នេះអង្គភាព ប្រឆាំង អំពើពុករលួយ គួតែបើកការ ស៊ើបអង្កេត មន្ត្រីជលផល ផ្សេងៗទៀត ដូចជានាយសង្កាត់ នាយខណ្ឌជាដើម៕SR ដោយប៊ុត សីហា


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 28,630 នាក់
ម្សិលមិញ : 75,673 នាក់
សរុប : 40,590,455 នាក់