ដំណឹងថ្មីៗ


លោកហាំ វណ្ណៈ មេវរព្រំដែន លេខ៨៩១ បើកដៃឲ្យ ទំនិញគេចពន្ធ យ៉ាងគគ្រឹកគគ្រេង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 858

 ភ្នំពេញ៖យោងតាមគេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ បានឲ្យដឹងថាលោក ហាំ វណ្ណ: មេបញ្ជារការវរ: សេនាតូច ការពារព្រំដែន គោកលេខ៨៩១ បានឃុបឃិតគ្នារ ជាមួយក្រុមឈ្មួញ បើកដៃឲ្យនាំទំនិញ គេចពន្ធ និងទំនិញ ខុសច្បាប់ ចូលប្រទេសកម្ពុជា យ៉ាង គគ្រឹក គគ្រេង តាមច្រក របៀង ដែលខ្លួន គ្រប់គ្រងខ្លួន ដោយមិនខ្វល់ ទៅនឹងបទបញ្ជា របស់ថ្នាក់ដឹកនាំនោះឡើយ។

សេចក្ដីរាយការណ៍បន្ថែមថា ទំនិញនាំ ចូលភាគច្រើន ជាគ្រឿង ឧបភោគបរិភោគ និងផលិតផល គ្រឿងសំណង់ ជាដើមដែល ទំនិញទាំង នោះភាគច្រើន នាំយកទៅលក់ ក្នុង ទឹកដីខេត្តបាត់ដំបង និង លក់ចែក ចាយក្នុងខេត្ត បន្ទាយមានជ័យ និងតាមបណ្ដាខេត្ត មួយចំនួនទៀត ។
លោកហាំវណ្ណៈ មេបញ្ជាការ នគរបាលវរការពារ ព្រំដែន គោកលេខ៨៩១ ត្រូវបានប្រជាពល រដ្ឋមូលដ្ឋានរិះគន់ថា បានរក្សា ភាពស្ងៀមស្ងាត់ ហើយបណ្ដោយឲ្យ មានបទល្មើសសេដ្ឋកិច្ច កើតឡើងយ៉ាងរាលដាល រួចរង់ចាំទទួលផល ប្រយោជន៍យ៉ាងសុខស្រួល។

មានការលើកឡើងថាលោកហាំ វណ្ណៈ និងបក្ខពួក បានឃុបឃិត គ្នារ បើកដៃឲ្យក្រុមឈ្មួញ នាំទំនិញគេច ពន្ធនិងទំនិញខុស ច្បាប់ យ៉ាងអនាធិបតេយ្យ ចូលប្រទេស កម្ពុជាតាមតំបន់ ដែលខ្លួនគ្រប់គ្រងក្នុងភូមិសាស្រ្ ត ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាល វរការពារ ព្រំដែនគោក លេខ៨៩១ប្រចាំប៉ុស្ដិ៍លេខ១០ស្ទឹងបត់ ភូមិស្ទឹងបត់ សង្កាត់ផ្សារ កណ្ដាល ក្រុងប៉ោយប៉ែត បានរងការរិះគន់ពី ប្រជាពលរដ្ឋមូលដ្ឋាន យូរមកហើយក្នុង ករណីឃុបឃិត ប្រព្រឹត្តបទល្មើស សេដ្ឋកិច្ច តែរហូតមដល់សព្វថ្ងៃនេះថ្នាក់លើនៅរក្សា ភាពស្ងៀមស្ងាត់ នៅឡើយ។

ប្រជាពលរដ្ឋបានរិះគន់ ថាការដែលមន្រ្តីថ្នាក់ក្រោម មិនអនុវត្តន៍ តាមបទបញ្ជារបស់ លោកអាត់ខែម ដែលជាស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ គឺបានកើតឡើ ស្របពេលដែល លោកអាត់ខែម ក៏រងការ រិះគន់ពីមន្រ្តី នគរបាល ខេត្តបន្ទាយមានជ័យថា បំពេញការងារគ្មាន ប្រសិទ្ធភាពនិង បានទទួល ផលប្រយោជន៍ពីបទល្មើសសេដ្ឋកិច្ចផងដែរ ទើបមិនហ៊ាន ស្តីបន្ទោស មន្រ្តីថ្នាក់ក្រោម ៕

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 79,687 នាក់
ម្សិលមិញ : 291,103 នាក់
សរុប : 22,506,647 នាក់