ដំណឹងថ្មីៗ


រឿងអាស្រូវ ប្រធានសាខាគយ ខេត្តកណ្តាល កំពុងបើកកកាយ ជាសាធារណះ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 07 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 854

ខេត្តកណ្តាល៖មានការលើកឡើងថា ភាពមិនក្រក្រតី របស់ប្រធានសាខាគយ និងរដ្ឋាករ ខេត្តកណ្ដាល លោកវ៉ូ វណ្ណា ត្រូវបានបើកកកាយ ជាសាធារណះ នាំឲ្យមានការ រិះគន់ជុំទិស ចំពោះបាតុភាព ការងារ អសកម្ម នានារបស់ប្រធានគយខេត្ត កណ្ដាលរូបនេះ។ ហើយករណីនេះ ត្រូវបាន ប្រព័ន្ធ ផ្សព្វផ្សាយ ជាច្រើនបាន សសេរលាតត្រដាង ជាបន្តបន្ទាប់ផងដែរ។

មានសេចក្តីរាយការណ៍ មកថាមេគយ ខេត្តកណ្តាល ចាត់កូនចៅ ឲ្យប្រមូលលុយ ពីក្រុមឈ្មួញដឹក ទំនិញមិនប្រក្រតី គ្រប់ច្រក មិនខ្វល់ពីការ ប្រមូលពន្ធ ដោយតម្លាភាពឡើយ។ មេឈ្មួញធំៗ បាននាំចូលទំនិញគេចពន្ធ និងបង់ពន្ធមិនគ្រប់ ពីប្រទេសវៀតណាម មករាជធានីភ្នំពេញ ឆ្លងកាត់ខេត្តកណ្តាល គ្មានឧបសគ្គទៀតឡើយ ព្រោះរាល់ការ ឆ្លងកាត់ទំនិញខុសច្បាប់ទាំងនោះ ពួកគេគ្រាន់តែរាយការណ៍ និងបង់លុយឲ្យជំនាញគយ តាមរបៀបពុករលួយ ។

ប្រភពព័ត៌មានពីឈ្មួញ បានបញ្ជាក់ថា លោក វ៉ូ វណ្ណា ប្រធានសាខាគយ ខេត្តកណ្តាល បានចាត់តាំង មន្ត្រីក្រោមឱវាទ ឲ្យចុះប្រមូលលុយ ពីក្រុមឈ្មួញគ្រប់ច្រកល្ហក សុទ្ធសឹងជាចំណូលមិនប្រក្រតី។

ចាប់តាំងពីពេលដែលលោក វ៉ូ វណ្ណា ត្រូវបានតែងតាំង ជាប្រធានសាខាគយ ប្រចាំខេត្តកណ្តាល ភាពអនាធិបតេយ្យ នៃការដឹកទំនិញខុសច្បាប់ កើតឡើងយ៉ាងក៏ដោយ តែគ្មានការបង្ក្រាបឡើយ នេះជាការបញ្ជាក់ របស់មន្ត្រីគយតូចតាច នៅខេត្តកណ្តាល ។

ប្រភពដដែលបានបញ្ជាក់ថា ការកើបលុយពីការហូរចូល ទំនិញបង់ពន្ធមិនគ្រប់ របស់មេឈ្មួញធំៗ ដែលនាំឲ្យខាតបង់ ចំណូលថវិកាជាតិ យ៉ាងច្រើនសន្ធឹកសន្ធាប់ ខណៈថវិកាទាំងនោះ បានធ្លាក់ចូលទៅក្នុងហោប៉ៅ លោក វ៉ូ វណ្ណា យ៉ាងរលូន។ មុនពេលពេលតែងតាំង ជា ប្រធានសាខាគយ ប្រចាំខេត្តកណ្តាល លោក វ៉ូ វណ្ណា ក៏បានរងការិះគន់ថា ធ្លាប់សម្រួលឲ្យឈ្មួញ រត់ពន្ធទំនិញខុសច្បាប់ តាំងពីនៅធ្វើជា ប្រធានការិយាល័យគយ ប្រចាំច្រកត្រពាំងផ្លុង ដែលនៅទីនោះ ឈ្មួញទាំងតូចទាំងធំ ត្រូវសុំការយោគយល់ និងបង់លុយឲ្យលោក វ៉ូ វណ្ណា។

ប្រភពព័ត៌មាន បានបញ្ជាក់ថា បទល្មើសសេដ្ឋកិច្ចភាគច្រើន កើតឡើង តាមរយៈការឃុបឃិត ឲ្យមានអំពើរត់ពន្ធទំនិញខុសច្បាប់ ពីប្រទេសវៀតណាម តាមច្រកនានា ដូចជាច្រកក្អមសំំណរ។

ប្រភពដដែលបានរិះគន់ថា គោលនយោបាយ របស់រដ្ឋាភិបាល ក្នុងការកៀងគរថវិកាជាតិ ឲ្យបានច្រើន តាមរយៈការប្រមូលពន្ធ ដោយតម្លភាព និងមានប្រសិទ្ធភាពនោះ គ្មានតម្លៃអ្វីទេ ព្រោះមន្ត្រីគយមួយចំនួន ដូចជាលោក វ៉ូ វណ្ណា គិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។ វិធានការរបស់រដ្ឋាភិបាល ត្រូវគេរិះគន់ថា មិនសូវមានប្រសិទ្ធភាពទេ ប្រសិនបើគ្មានការដាក់ពិន័យ ឬដាក់ទណ្ឌកម្មតឹងរ៉ឹង ចំពោះមន្ត្រីគយណា ដែលប្រព្រឹត្តខុសច្បាប់នោះ៕


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 11,968 នាក់
ម្សិលមិញ : 58,657 នាក់
សរុប : 19,180,825 នាក់