ដំណឹងថ្មីៗ


បុកផាំងស្លាប់ម្នាក់ ក្នុងថ្លុកឈាម អ្នកបើកឡានរត់បាត់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 4000

 
ខេត្តសៀមរាប៖ អ្នកបើកម៉ូតូម្នាក់ បានស្លាប់នៅកន្លែង កើតហេតុដោយសារ រថយន្តបុកពេញទំហឹង នៅវេលាម៉ោង២៣ និង៤០នាទីយប់ ឈានចូលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅលើ ផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិក្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដំណើរបញ្ច្រាសទិសគ្នា។

នគរបាល បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ខាន់ ហ៊ត់ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ រស់នៅ ភូមិរលួសលិច ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប បើកបរម៉ូតូម៉ាក វេវ សេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខសៀមរាប 1I:3586 បើកពីលិចទៅកើត ចំណែក រថយន្តម៉ាកកូរ៉ូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2M:7405។
ចំពោះអ្នកបើក បររថយន្តមិន ត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ក្រោយពេលកើតហេតុ បានចុះរត់គេចខ្លួនបាត់។

សមត្ថកិច្ច នគរបាលបានបន្តថា សពជនរគ្រោះ ត្រូវបានប្រគល់ជូន បងប្អូនដឹកយក ទៅរៀបចំធ្វើ បុណ្យតាមប្រពៃណី រីឯវត្ថុតាងនៅ កន្លែងកើតហេតុ ត្រូវបានដកហូត យកមករក្សាទុក នៅអធិការដ្ឋាន នគរបាលស្រុក ប្រាសាទបាគង រងគ្រោះកសាង សំណុំរឿងទៅ តាមនីតិវិធីច្បាប់។


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 13,072 នាក់
ម្សិលមិញ : 43,108 នាក់
សរុប : 41,937,323 នាក់