ដំណឹងថ្មីៗ


នគរបាល ខេត្តសៀមរាប ឃាត់ខ្លួន៣នាក់ ករណីគ្រឿងញៀន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 08 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 6108

ខេត្តសៀមរាប៖បុរស៣នាក់ ត្រូវបានឃាត់ខ្លួន ដោយនគរបាល ប្រឆាំងគ្រឿងញៀនខេត្ត សហការ ជាមួយនគរបាល សង្កាត់គោកចក រួមប្រជាការពារភូមិ នៅអ៊ិនធើណេត យីហោ ៧៧៧៧ ស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ នៅទីថ្ងៃទី៧ ខែមករា ម្សិលមិញ។

នគរបាល ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យ១-ឈ្មោះ ម៉ី សុធា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរគ្មាន មានទីលំនៅ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប (រក្សាទុកនិងជួញដូរ) (មានសារធាតុញៀនក្នុងខ្លួន), ២-ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅ ភូមិត្បូងដំរី ឃុំគ្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន), ៣-ឈ្មោះ ច័ន្ទ រស្មី ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរចុងភៅ មានទីលំនៅ ខណ្ឌដូនពេញ សង្កាត់ចតុមុខ រាជធានីភ្នំពេញ សព្វថ្ងៃស្នាក់នៅ ភូមិមណ្ឌល០១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ចាត់ចែង) (មានសារធាតុញៀនក្នុងខ្លួន) ។

វត្ថុតាងដកហូតបានមាន៖ ម្សៅមេតំហ្វេ តាមីន(ម៉ាទឹកកក)ចំនួន១កញ្ចប់ទំងន់០,៥ក្រាម, -ទូរស័ព្ទដៃចំនួន០១គ្រឿង, -ម៉ូតូចំនួន១គ្រឿង ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅស៊េរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ សៀមរាប1M: 4331 និង ឧបករណ៍ ប្រើប្រាស់ ថ្នាំញៀន មួយចំនួនទៀត។

ជនសង្ស័យ កសាង សំណុំរឿង បញ្ចូនទៅ សាលាដំបូង ខេត្តសៀមរាប ចាត់ការតាម នីតិវិធីច្បាប់ ៕


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 12,058 នាក់
ម្សិលមិញ : 14,215 នាក់
សរុប : 22,085,681 នាក់