ដំណឹងថ្មីៗ


ឈ្មោះតេង ដឹកជញ្ជូនឈើ បង់លុយឲ្យ សមត្ថកិច្ច តាមរបៀប ពុករលួយ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 2954

ខេត្តសៀមរាប៖ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ឈ្មួញឈើ ១ម្នាក់ឈ្មោះតេង បានធ្វើសកម្មភាព ដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ នៅស្រុកស្វាយលើ។ ប៉ុន្តែបើទោះ បីជាមានការ ដឹកជញ្ជូនឈើ យ៉ាងនេះក្ដី អ្នករាយការណ៍ និយាយថា មិនមាន អ្នកបង្ក្រាបនោះទេ។ ដោយអ្នករាយការណ៍ បន្ថែមថា ឈ្មួញឈើឈ្មោះតេង បានបង់លុយឲ្យ សមត្ថកិច្ច ពាក់ព័ន្ធ អស់ហើយតាម លក្ខណះ របៀបពុករលួយ។

សេចក្ដីរាយការណ៍ បានបន្ថែមថា សកម្មភាព ដឹកជញ្ជូនឈើ របស់ឈ្មួញ របស់តេង ខាងលើ បានកើតមាន ជាយូណាស់ មកហើយ ដោយការ ដឹកជញ្ជូននេះ ត្រូវបាន ប្រភព បានធ្វើការ អះអាងថា បានបង់លុយ ឲ្យសមត្ថកិច្ច ពាក់ព័ន្ធ ទាំងអស់ ក្នុងនោះ មានដូចជាមេព្រៃ ស្វាយលើ រហ័សនាម ឈ្មោះ១៩ ជាអ្នកបើកដៃ ឲ្យមាន ការដឹកជញ្ជូន ដោយសេរី។

មានការលើកឡើងថា មេព្រៃហៅ១៩ នៅស្រុកស្វាយលើ ជាមេព្រៃដ៍ល្បីល្បាញ ខាងបើកដៃឲ្យ ឈ្មួញដឹក ជញ្ជូនឈើ ទាំងយប់ ទាំងថ្ងៃ ចង់បិទចង់បើក គឺនៅលើ មេព្រៃឈ្មោះ១៩នេះ តែម្ដង។ បើទោះបីជា មានការអះអាង បែបនេះក្ដី មិនទាន់ មានការ បកស្រាយបំភ្លឺ ពីឈ្មោះតេង នៅឡើយទេ ជុំវិញការ ចោទប្រកាន់នេះ៕ លិខិតមិត្តអ្នកអាន

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 17,350 នាក់
ម្សិលមិញ : 23,686 នាក់
សរុប : 41,993,038 នាក់