ដំណឹងថ្មីៗ


លោកទុំណូ ត្រូវបាន ផ្ទេរតំណែង ជាប្រធានសាខាគយ ខេត្តព្រះសីហនុ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 6079

 ខេត្តព្រះសីហន៖លោកទុំ ណូប្រធាន សាខាគយនិងរដ្ឋាករ ខេត្តប៉ៃលិន ត្រូវបានផ្ទេរភារកិច្ច មកជាប្រធាន សាខាគយនិងរដ្ឋាករ ខេត្តព្រះសីហនុវិញ ជំនួសលោក លោក យ៉ឹក យូ ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ ផ្ទេរភារកិច្ចទៅ កាន់ប្រធាន សាខាគយ និងរដ្ឋាករ កំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ ជំនួសលោក គិន លី ដែលត្រូវចូលនិវត្តន៍។
លោក នួន ច័ន្ទរិទ្ធ បានថ្លែងជំរុញ អោយប្រធាននៃ ថ្នាក់ដឹកនាំ នៃអង្គភាពទាំងពីរ ដែលទើប តែងតាំងថ្មី ត្រូវខិតខំជំរុញ គៀរគរនូវការ បង់ពន្ធចូលរដ្ឋ អោយបានច្រើន និងធ្វើការបង្រ្កាប ទំនិញគេចពន្ធ ទាំងឡាយ ដោយសហការជា មួយស្ថាប័ន ពាក់ព័ន្ធ ជាពិសេសស្ថាប័នច្បាប់ ។
គួបញ្ជាក់ថាពិធីផ្ទេរតំណែង នេះធ្វើនៅ៩ ខែមករា ឆ្នាំ២០១៧ ព្រឹកមិញនេះ នៅសាលា ខេត្តព្រះសីហនុ ក្រោម គណៈអធិបតីភាពលោក នួន ច័ន្ទរិទ្ធ អគ្គនាយករង នៃអគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាង លោកបណ្ឌិត គុណ ញឹម អគ្គនាយក នៃអគ្គនាយក ដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,636 នាក់
ម្សិលមិញ : 33,199 នាក់
សរុប : 38,330,357 នាក់