ដំណឹងថ្មីៗ


ពលរដ្ឋ ប្រទះឃើញគ្រាប់ ប្រភេទ៨០ មីល្លីម៉ែត្រ១គ្រាប់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 1539

ខេត្តសៀមរាប៖មន្ត្រីនគរបាល មូលដ្ឋាន បានអះអាងថា គ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ១គ្រាប់ ប្រភេទ៨០មីល្លីម៉ែត្រ ត្រូវបាន ប្រជាពលរដ្ឋ របស់នៅ ភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ប្រទះឃើញ នៅថ្ងៃទី៩មករា ព្រឹកមិញ នៅចំណុចខាងត្បូង ភ្នំក្រោម ចម្ងាយប្រហែល៩០០ម៉ែត្រ។
មន្ត្រីនៃការិយាល័យ គ្រប់គ្រងអាវុធជាតិផ្ទុះ បានអោយដឹងថា គ្រាប់យុទ្ធភណ្ឌនេះ នៅសល់ពី សម័យសង្គ្រាម នៅមិនទាន់ផ្ទុះនៅឡើយទេ ជា ប្រភេទ៨០មីល្លីម៉ែត្រ អាចបង្ករគ្រោះថ្នាក់ ដល់បងប្អូន ប្រជាពលរដ្ឋ គ្រប់ពេលវេលា ។
គ្រាប់យុទ្ធភណ្ឌនេះ ក្រោយពី មន្ត្រីនគរបាល និងមន្ត្រីនៃអង្គភាពស៊ីម៉ាក សហការណ៍គ្នាពិនិត្យ រួចមក ត្រូវបាន មន្ត្រីនៃអង្គភាព ស៊ីម៉ាក់ នាំយកទៅ កម្ទេចចោល នៅថ្ងៃដដែល នេះផងដែរ ដើម្បីបង្ការ កុំអោយមាន គ្រោះថ្នាក់ ដល់បងប្អូន ប្រជាពលរដ្ឋយើង ៕


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 19,720 នាក់
ម្សិលមិញ : 33,199 នាក់
សរុប : 38,330,441 នាក់