ដំណឹងថ្មីៗ


រថយន្តបុកគ្នារ នៅសៀមរាប ថ្ងៃមិញ របួសធ្ងន់៦នាក់ ស្រាល២នាក់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 09 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 8614

ខេត្តសៀមរាប៖មន្ត្រីនគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ករណី គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត ក្នុងដំណើរ បញ្ជាស់ទិសគ្នា ថ្ងៃមិញ នៅផ្លូវ៦៧ ខេត្តសៀមរាប មានអ្នករងរបួស មនុស្ស ចំនួន៨នាក់ ធ្ងន់៦នាក់ ស្រាល២នាក់។
មន្ត្រីនគរបាល បន្ថែមថា រថយន្តលុចស៊ីស RX៣០០ ពាក់ស្លាកលេខ ភ្នំពេញ២Al០៧៩៣ បើកបរ ដោយឈ្មោះដូ ចេងហុក រស់នៅភ្នំពេញ ទិសដៅពីត្បូងទៅជើង មានអ្នករួមដំណើរ ជាមួយ២នាក់ទៀត ភេទស្រី។ ចំណែករថយន្ត កាមរីពាក់ស្លាកលេខ កណ្ដាល២A០២៥៨ បើកបរ ដោយឈ្មោះឡូញ ពីជើង ទៅត្បូង មានអ្នករួម ដំណើរ៤នាក់ទៀត។
មន្ត្រីនគរបាល បញ្ជាក់ថារថយន្តលុចស៊ីស អ្នកបើកបរឈ្មោះដូ ចេងហុក ភេទប្រុស រងរបួសបាក់ជើងស្ដាំ អ្នករួមដំណើរ២នាក់ទៀតភេទស្រី រងរបួសស្រាល។ រថយន្តកាមរី អ្នកបើកបរ ១ឈ្មោះឡូញ ភេទប្រុស បាក់ជើងទាំង២ អ្នករួមដំណើរ ទី២ឈ្មោះស្រី ទិត្យមុនី ភេទស្រីបាក់ភ្លៅទាំង២ ទី៣ឈ្មោះស្រី ចាន់ថា ភេទប្រុស បាក់ភ្លៅ ទី៤ឈ្មោះស្រី ធី បាក់ជើង ទី៥ឈ្មោះរាត់ ឧត្តមវឌ្ឍនះ ភេទប្រុស របួសធ្ងន់។
គួបញ្ជាក់ថា នៅហេតុការណ៍នេះ បានកើតឡើង ថ្ងៃទី៩មករា ឆ្នាំ២០១៧នេះ នៅចំណុច ភូមិទួលគ្រួស ឃុំឃុនរាម ស្រុកបន្ទាយស្រី នៅជិតព្រំប្រទល់ស្រុកវ៉ារិន ខេត្តសៀមរាប នៅម៉ោង១២និង១០នាទី។


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 2,719 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,898,528 នាក់