ដំណឹងថ្មីៗ


នារីម្នាក់ លង់ទឹក៦ម៉ោង ផុសមកវិញ នៅរស់

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 10 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 3041

ខេត្តស្ទឹងត្រែង:នារីម្នាក់ លង់ទឹកអស់រយះ៦ម៉ោង រួចផុសមករស់ឡើងវិញ។ ហេតុការណ៍ដែល គួអោយភ្ងាក់ផ្អើលនេះ កើតឡើងនៅ ភូមិកំភុនឃុំកំភុនស្រុកសេសានខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៩ខែមករាឆ្នាំ២០១៧ ។

នារីរងគ្រោះមានឈ្មោះថែងជីឡា អាយុ១៨ឆ្នាំជនជាតិខ្មែរ រស់នៅ ភូមិកើតហេតុខាងលើ។ឱពុកឈ្មោះ ផែង ថង ថែងអាយុ៤២ឆ្នាំមុខ របកសិករម្ដាយឈ្មោះឃឿង យ៉ាន់អាយុ៤១មុខរបរកសិក រស់នៅភូមិកំភុន។ ប្រជាលរដ្ឋរស់នៅក្បែរខាងបាន ប្រាប់អ្នកយកព័ត៌មាន អោយដឹងថាក្មេងស្រីដែលបានលង់ទឹកទន្លេតាំងព្រឹកម៉ោង១០.៤៥នាទីថ្ងៃត្រង់ហើយការមុជទឹករាវរកក្មេងស្រី រងគ្រោះនោះអស់រយះ ជាច្រើនម៉ោងតែនៅ រកមិនឃើញសោះ។

សេចក្ដីរាយការណ៍បានបន្តថារហូតមកដល់ម៉ោង៤នឹង៤០នាទីល្ងាច ថ្ងៃដ៏ដែលក៏ស្រាប់តែនារីដែលបានលង់ទឹកនោះក៏ផុសពាក់កណ្ដាលខ្លួនឡើងធ្វើអោយមានការភ្ងាក់ផ្ងើលជាខ្លាំង។

 
ប្រភពពីរប្រជាពលរដ្ឋ បានបន្ថែមថានារីរងគ្រោះ បានផុសពាក់កណ្ដាលខ្លួន នៅក្នុងស្ថានភាពមិនដឹងខ្លួន ហើយក៏បានក្រុមគ្រួសារដឹកយកមក មណ្ឌលសុខភាព កំភុនដើម្បីជួយសង្គ្រោះ ប្រហែលជា១៥នាទីក្រោយមកនារីរងគ្រោះក៏ដឹងខ្លួនឡើងវិញ។

បើតាមសម្ដីនារីរងគ្រោះបានរៀបរាប់អោយដឹងថា មានពស់មួយគូរ មកយកនាងទៅលេងអស់ រយះពេល៥ទៅ៦ម៉ោងរួចហើយក៏អោយនាងត្រលប់មកវិញ។

ប្រភពពីរប្រជាពលរដ្ឋបានបន្ថែមថារឿងនេះគឺជាលើកទី១ហើយដែលបានកើត ឡើងហើយក៏ជារឿង ចម្លែកមួយដែលនៅក្នុង ភូមិរបស់ពួកគាត់មិនដែលមាន ទាល់តែសោះ៕


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 6,046 នាក់
ម្សិលមិញ : 213,946 នាក់
សរុប : 33,376,490 នាក់