ដំណឹងថ្មីៗ


សមត្ថកិច្ច ខេត្តបាត់ដំបង បង្ក្រាបទីតាំង ហ្គេមបាញ់ត្រី ២កន្លែង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 401

ខេត្តបាត់ដំបង៖ទីតាំងល្បែងហ្គេម បាញ់ត្រី ចំនួន២កន្លែង ត្រូវបាន សមត្ថកិច្ច ខេត្តបាត់ដំបង ធ្វើការ បង្ក្រាបនៅ រសៀលថ្ងៃទី១០ខែមករា ម្សិលមិញស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ការបង្ក្រាបនេះ ដោយកំលាំង បង្ការបង្ក្រាប ការិយាល័យ ព្រហ្មទណ្ឌ កំរិតស្រាល នៃស្នងការន គរបាលខេត្ត សហការជាមួយ អធិការដ្ឋាន នគរបាល ក្រុងបាត់ដំបង ។ប្រតិបត្តិការ នេះសមត្ថកិច្ច ឃាត់ខ្លួន អ្នកលេងល្បែង ចំនួន៥នាក់ ដកហូតបាន ទូហ្គេមចំនួន២ និងសម្ភារះ ជាច្រើនទៀត។

គួបញ្ជាក់ថាល្បែងស៊ីសង តាមប្រព័ន្ធ អនឡាញ ហៅថាអីនធើណេត នៅក្រុងបាត់ដំបង បានកំពុង តែធ្វើឲ្យ មានការប៉ះពាល់ យ៉ាងខ្លាំងដល់ សន្តិសុខ សង្គម។

ប្រជាពលរដ្ឋ បានឲ្យដឹងថា ល្បែងហ្គេមអ៊ីនធឺណេត ជាច្រើនកន្លែង ក្នុងក្រុងបាត់ដំបង កំពុងពង្វក់ក្មេងសិស្សសាលា និងក្រុមយុវវ័យ ឲ្យញៀនភ្លេចបាយភ្លេចទឹក ភ្លេចទាំងចូលសាលារៀន។

ប្រភពដដែល បានបញ្ជាក់ថា បនល្បែងខាងលើនេះ គ្មានបានផ្តល់ ផលប្រយោជន៍អ្វីដល់យុវជន ក្រៅតែពីបំផ្លាញ ពេលវេលា និងប្រាក់កាសរបស់ ក្មេងនោះទេ ហើយសមត្ថកិច្ចមូលដ្ឋានក៏គ្មាន ចំណាត់ការផ្លូវច្បាប់ ដើម្បីបង្ក្រាបនៅឡើយ។

ទីតាំងល្បែងហ្គេមអ៊ីនធឺណេតទាំងនោះ ត្រូវបានប្រជាពលរដ្ឋក្រុងបាត់ដំបង បញ្ជាក់ថា បើទោះបីជារយៈ ពេលកន្លងមក ឪពុកម្តាយរបស់ក្រុមយុវជន និងសិស្សសាលា ជាច្រើននាក់បានសំណូមពរសមត្ថកិច្ចអន្តរាគមន៍ ក៏មិនដែលមានសមត្ថកិច្ច ណាយកចិត្ត ទុកដាក់ឡើយ។

ប្រភពដដែល បានបញ្ជាក់ថា រៀងរាល់ថ្ងៃពួក គាត់តែងឃើញ ក្រុមក្មេង សិស្សសាលា និងយុវវ័យជាច្រើន យកលុយឪពុកម្តាយ ដែលឲ្យយកទៅរៀន តែបែរជាទៅលេង ល្បែងហ្គេមអ៊ីនធឺណេតទាំងព្រឹក ភ្លេចបាយភ្លេចទឹក និងគេចមិនចូលសាលា ថែមទៀតផង។SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 41,011 នាក់
ម្សិលមិញ : 58,672 នាក់
សរុប : 19,151,211 នាក់