ដំណឹងថ្មីៗ


ក្រុមហ៊ុនស៊ូជីង របស់ផ្កាយ៣ ត្រូវបាន អាជ្ញាធរ ខេត្តសៀមរាប ចេញលិខិត ផ្អាកការចាក់ដី រំលោភដីស្រែ ពលរដ្ឋ

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 32017

 ខេត្តសៀមរាប៖ដោយមើលឃើញថា ករណីទំនាស់ ដ៏រ៉ាំរ៉ៃរវាង ក្រុមហ៊ុននិង ពលរដ្ឋដែល អូសបន្លាយ ពេលជាច្រើន ឆ្នាំនោះអាជ្ញាធរ ខេត្តសៀមរាប បានចេញ លិខិតមួយ ដើម្បីឲ្យអាជ្ញាធរ ក្រុងចុះទៅ ផ្អាកការចាក់ដី រំលោភលើដី ស្រែប្រាំង របស់ពលរដ្ឋ ៤គ្រួសារ ដែលស្ថិត ក្នុងភូមិភ្នំក្រោម សង្កាត់ចុងឃ្នៀស របស់ក្រុមហ៊ុនស៊ូជីង ដែលមានលោកវ៉ាឈូដា ជាប្រធានក្រុមហ៊ុនស៊ូជីង ពាក់ផ្កាយ៣ខាងនគរបាល។

បើតាមលិខិត របស់រដ្ឋបាល សាលាខេត្ត លេខ០០៤/១៧ សជណ ចុះថ្ងៃ ទី២ខែមករា ឆ្នាំ២០១៧ ដោយមានចុះហត្ថ លេខាដោយលោក នួន ពុទ្ធារ៉ា បញ្ជាក់ថា រដ្ឋបាលខេត្ត បានទទួលលិខិតស្តីពី ករណី ក្រុមហ៊ុនស៊ូជីង ចាក់ដីរំលោភ ចូលដីស្រែប្រាំង របស់ប្រជាពលរដ្ឋ ដែលស្ថិតក្នុង ភូមិភ្នំក្រោម សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ ករណីនេះ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា (CDC) និងក្រុមហ៊ុន កំពុងដោះស្រាយ ដូច្នេះដើម្បី ជៀសវាង បាតុភាពណា មួយកើតឡើង និងរងចាំការ ដោះស្រាយ របស់ក្រុមប្រឹក្សា (CDC) សូមលោកអភិបាល ក្រុងសៀមរាប ធ្វើការផ្អាកការ សាងសង់ឬ ចាក់ដីបំពេញ បន្លែមរបស់ ក្រុមហ៊ុនជា បណ្តោះអាសន្ន។

ក្នុងលិខិត ដែលបាន ជម្រាបជូន អភិបាល ក្រុងសៀមរាប បញ្ជាក់បន្លែមថា សូមលោកអភិបាល ក្រុងពិនិត្យ និងចាត់ចែង អនុវត្តឲ្យមាន ប្រសិទ្ធភាព។

សូមរម្លឹកថា កាលពីអំឡុងឆ្នាំ២០១៥ ប្រជាពលរដ្ឋ ចំនួន៤គ្រួសារ បានដាក់ពាក្យ ប្តឹងទៅអាជ្ញាធរ ខេត្ត.ក្រុង ឲ្យជួយអន្តរាគមន៍ ទប់ស្កាត់ការ ចាក់ដីរំលោភ យកដីស្រែប្រាំង របស់ពួកគាត់ ចំនួន១២៤៩២ម៉ែត្រការ៉េ ពីសំណាក់ ក្រុមហ៊ុនស៊ូជីង។

ក្រៅពីនោះ ពលរដ្ឋបានចោទថា ក្រុមហ៊ុននេះ ជីកកាយ ទំនប់ទឹកពួកគាត់ កាយផ្លូវបុរាណ ពីដូនតា ដែលមិនអាច ឲ្យពួកគាត់ដឹកជញ្ជូន កសិផល ក្នុងទីតាំងនោះបាន។

ជាមួយគ្នានោះ អាជ្ញាធរក្រុង បានចុះទៅពិនិត្យ វាស់វែងជាច្រើនសារ និងបានរកឃើញ ពលរដ្ឋ៤គ្រួសារទី១ឈ្មោះភិន ភឿន មានដីទំហ៊ុំ២៣០៨ម៉ែត្រការ៉េ ទី២ឈ្មោះងួន ធិប មាន២៧៦០ម៉ែត្រការ៉េ ទី៣ឈ្មោះប្រេម ព្រី មាន៣៨៧៨ម៉ែត្រការ៉េ និងទី៤ឈ្មោះអៀម ម៉ប់ មាន៣៥៤៦ម៉ែត្រការ៉េ ដែលរងផលប៉ះពាល់ ការចាក់ដីរំលោភ យកពីក្រុមហ៊ុនស៊ូជីង។

បន្ទាប់ពីបាន រកឃើញ ហេតុផលខាងលើ អាជ្ញាធរបានព្យាយាម ដោះស្រាយជាហូរហែរ ប៉ុន្តែដំណោះ ររឿងមិនទាន់ ដោះស្រាយចប់ ក្រុមហ៊ុនខាងលើ នៅតែបន្តចាក់ ដីបំពាន ទើបអាជ្ញាធរ ខេត្តចេញ លិខិតផ្អាកបែបនេះ។

ទោះជាយ៉ាង នេះក្តីគេរំពឹងថា ការចេញលិខិត ម្តងនេះអាចនឹង មានប្រសិទ្ធិភាព ពីព្រោះថាកន្លងមក មានការដោះស្រាយ ម្តងហើយម្តងទៀត តែក្នុងពេល កំពុងដោះស្រាយ ខាងក្រុមហ៊ុន នៅតែបំពាន ចាក់ដីយកដី ពលរដ្ឋរហូត មានការឈ្មោះ ជេរប្រមាថ រវាងពលរដ្ឋ និងតំណាង ក្រុមហ៊ុនខាងលើទៀត។ ពេលខ្លះគេឃើញ ពលរដ្ឋរងគ្រោះ និងលោកវ៉ា ឈូដា ប្រធានក្រុមហ៊ុនស៊ូជីង ជេរប្រមាថ គ្នាតាមប្រពន្ធ័ ហ្វេសប៊ុក ទៀតផងដោយ ហេតុនេះហើយ បានជាអាជ្ញាធរ ខេត្តចេញ លិខិតនេះតែម្តង៕SRដោយកញ្ញា ពិសី

(លោកផ្កាយ៣វ៉ា ឈូដា)ម្ចាស់ក្រុមហ៊ុន


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,981 នាក់
ម្សិលមិញ : 18,709 នាក់
សរុប : 38,897,790 នាក់