ដំណឹងថ្មីៗ


ឧកញ៉ាតុបវីដា ក្លាយជា ឈ្មួញឈើ ដ៍ល្បី ខេត្តមណ្ឌលគីរី

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 11 ខែ មករា ឆ្នាំ​ 2017 អ្នកអាន 13641

 
ខេត្តមណ្ឌលគិរី៖មានការលើកឡើងថាឧកញ៉ាតុប វីដា បានក្លាយ ជាឈ្មួញឈើ ដ៍ល្បីប្រចាំខេត្ត មណ្ឌលគិរី ដោយបានប្រើប្រាស់ រថយន្តម៉ាក យីឌុប ជាច្រើនគ្រឿង ក្នុងការដឹក ជញ្ជូនឈើ ចេញពីព្រៃ រួចបន្តនាំចេញទៅកាន់ ប្រទេសវៀតណាម តាមច្រក ព្រំដែនទ្វេរភាគី ឡាបាខេ ដោយ មានការ សម្របសម្រួល និងឃុបឃិតគ្នា ពីមន្ត្រីជំនាញ ពាក់ព័ន្ធនៅច្រក ព្រំដែន ពិសេស គឺជំនាញរដ្ឋបាល ព្រៃឈើ តែម្តងដែលគ្រប់ គ្រងដោយលោក វង្ស សុខសេរី ជានាយខណ្ឌប្រចាំ ខេត្តមណ្ឌលគីរី ។
លោកឧកញ៉ា តុប វីរ៉ាដា មានឋានៈឧត្តមសេនីយត្រី និងជាមេបញ្ជាការរង យោធភូមិភាគទី១ បានក្លាយ ជាឈ្មួញ រកស៊ីឈើ ដ៏ធំសម្បើមប្រចាំ ខេត្តមណ្ឌលគីរី ។
មានការលើកឡើងថាលោកឧកញ៉ាតុប វីរ៉ាដា បានប្រើប្រាស់ កម្លាំងយ៉ាងច្រើន ក្នុងមុខរបរ ជំនួញឈើ ហើយប្រើរូបភាពជាជំហរ មិនលាក់បាំង សមត្ថកិច្ចឬ មន្ត្រីជំនាញនោះឡើយ ។ ដូច្នេះហើយ ទើបគេសន្និដ្ឋានថា ជំនួញឈើ ខាងលើនេះ មានពាក់ព័ន្ធ មន្ត្រីជាច្រើន សំខាន់ជំនាញរដ្ឋបាល ព្រៃតែម្តង ។

ប្រជាពលរដ្ឋ ស្រុកកោះញែក បានឲ្យដឹងថា ទាំងព្រៃឈើទាំង ផ្លូវគមនាគមន៍ នៅតំបន់នោះត្រូវបំផ្លិចបំផ្លាញ អស់ហើយ ដោយសារតែក្រុមឈ្មួញឈើ ពិសេសឈ្មួញឈ្មោះ តុប រីរ៉ាដា នេះ ហើយតំបន់នោះ អ្នកណាក៏ស្គាល់ ឈ្មួញឈើ ដ៏ល្បីល្បាញម្នាក់នេះដែរ៕SRដោយកញ្ញា ផានី


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 13,255 នាក់
ម្សិលមិញ : 43,108 នាក់
សរុប : 41,937,506 នាក់