ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បាត់មុខខាងបរិស្ថាន! សំរាមនៅជាប់របងពេទ្យ ខេត្តសៀមរាប

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 26 ខែ មេសា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 3418

 ខេត្តសៀមរាប៖ករណីគំនរសំរាម នៅជាប់របង មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ត្រូវបានប្រជាពលរដ្ឋ រិះគន់យ៉ាងចាស់ដៃ ទៅលើមន្រ្តីបរិស្ថាន ថាមិនបានយកភ្នែកមើល នោះទេ តែបើសកម្មភាព ដឹកជញ្ជូនឈើវិញ ចង់ទៅដល់កន្លែងណា ក៍មិនអាចគេចផុត ពីក្រសែភ្នែក មន្ទីរបរិស្ថាន ខេត្តសៀមរាប បានឡើយ។
មន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ត្រូវបានគេដឹងថា នៅកណ្ដាល ក្រុងសៀមរាប ហើយក៍មាន ភ្ញៀវទេសចរណ៍ ធ្វើដំណើរ តាមផ្លូវជាប់ របងពេទ្យហ្នឹង រាល់ថ្ងៃផងដែរ។
បើទោះបីជា មានសំរាម និងមានការរិះគន់ យ៉ាងខ្លាំងបែបនេះក្ដី គេមិនទាន់ ឃើញខាង មន្ត្រីបរិស្ថាន ចុះទៅធ្វើការ រៀបចំនោះទេ សង្ស័យតែ ទុកសំរាម ឲ្យភ្ញៀវមើល។ ករណីនេះ មន្ត្រីបរិស្ថាន នឹងអាជ្ញាធរ មិនគួមើលរំលងនោះទេ។ ប្រធានមន្ទីរ បរិស្ថាន ខេត្តសៀមរាប មិនអាច ស្វែងរក ការបំភ្លឺបានទេ ដោយគ្មានលេខ ទូរស័ព្ទ ព្រោះទើប ឡើងតំណែងថ្មី។SRលិខិតមិត្តអ្នកអាន


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,159 នាក់
ម្សិលមិញ : 91,306 នាក់
សរុប : 52,009,131 នាក់