ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

ក្រុងសៀមរាបយើងហ្នឹង! ផ្ញើរជូនអាជ្ញាធរ មន្ទីរជំនាញ ជួយមើលផង

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 12 ខែ ឧសភា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 21982

ខេត្តសៀមរាប៖ផ្លូវមួយចំនួន នៅក្រុងសៀមរាប ដែលរងការខូច យ៉ាងធ្ងន់ធ្ងរ ដោយផ្លូវខ្លះក្លាយ ជាប្រឡាយ ខ្លះក្លាយជាត្រពាំង ខ្លះក្លាយជា គំហុកសំបុកមាន់ ឬគំហុករបៀបបាយខុមនោះ មិនត្រូវបាន អាជ្ញាធរឬមន្ទីរជំនាញ ធ្វើការជួសជុល នោះឡើយ។ ករណីនេះ ប្រជាពលរដ្ឋ មិនដឹងថា អាជ្ញាធរ ខេត្តសៀមរាប ក្រោមការដឹកនាំ របស់ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង ជាអភិបាលខេត្ត បានដឹងឬបានឃើញ យ៉ាងណានោះទេ បានជារក្សាទុក ផ្លូវទាំងនោះ ឲ្យរងការ ខូចកាន់តែ ធ្ងន់ធ្ងរទៅៗ។

ប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោត បានលើកឡើងថាជាពេលវេលាមួយ ដែលខ្ញុំមិនអាចទ្រាំបានទេ! សូមសម្ដេចមេត្តាឆ្លៀត ពេលបន្តិចបន្តួចពិនិត្យ មើលការដឹកនាំ របស់មន្ត្រីថ្នាក់ក្រោម របស់សម្ដេចតិចមើល! នេះជាផ្លូវទី២បន្ទាប់ ពីផ្លូវជាតិលេខ៦ មុខផ្សារលើធំថ្មីសៀមរាប (ហៅផ្លូវតាអុច)។ មិនទាន់ទាំងភ្លៀងធំផងផ្លូវ នេះតែងតែហូរទឹកខ្មៅក្រខ្វក់ជា ប្រចាំអោយតែមាន ភ្លៀងធ្លាក់បន្តិចបន្តួច អាជ្ញាធរមិនដែល យកចិត្តទុកដាក់ ជួសជុលទេ។
ករណីនេះ ពួកគាត់មិនដែល ឃើញមុខ ចៅសង្កាត់សាលាកំរើក និងមេភូមិតាវៀន ចេញមុខធ្វើការ ជួសជុលផ្លូវ ដែលរងការខូច ឲ្យបានល្អប្រសើរ ម្ដងណាឡើយ។SRពីប្រជាពលរដ្ឋ


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,327 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,176 នាក់