ដំណឹងថ្មីៗ


ផ្លូវនៅក្រុងសៀមរាបយើងហ្នឹង! បានប៉ុណ្ណឹងហើយរកអីទៀត!!!

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ​ 2017 អ្នកអាន 7903

ខេត្តសៀមរាប៖ផ្លូវមួយចំនួន នៅក្រុងសៀមរាប បានទទួលរងនូវការ ខូចយ៉ាងធ្ងន់ធ្ងរ។ ដូចជាផ្លូវវត្តត្រាំនាគ ផ្លូវនៅភូមិស្លក្រាម ផ្លូវផ្សារដើមក្រឡាញ់ នឹងផ្លូវមួយចំនួនទៀតផងដែរ។ ការដែលអាជ្ញាធរ មន្ទីរជំនាញ មិនយកចិត្តទុកដាក់ ថែរក្សាផ្លូវ នឹងធ្វើការជួសជុល លម្អឡើងវិញ បែបនេះ ត្រូវបានមហាជន មើលឃើញថា ជាការដឹកនាំកម្សោយ អសមត្ថភាព មិនខ្វល់ទៅនឹង ការលំបាក របស់ប្រជាពលរដ្ឋ នោះឡើយ។

ជាក់ស្ដែងផ្លូវកៅស៊ូ មួយកន្លែងបានក្លាយ ជាប្រឡាយទឹក ទាំងខែប្រាំងនឹងខែវស្សា ប៉ុន្តែអាជ្ញាធរនឹងមន្ទីរជំនាញ ពាក់ព័ន្ធ ហាក់បីមិនអើពើនោះទេ។ ផ្លូវកៅស៊ូដែល ក្លាយជាប្រឡាយទឹកនោះ ស្ថិតនៅក្នុង សង្កាត់ក្របីរៀល ក្រុងសៀមរាប។

ប្រជាពលរដ្ឋថា ការដែលផ្លូវរងការខូចនោះ បណ្ដាលមកពី ក្រុមឈ្មួញ រកស៊ីដឹកដីលក់ បានបើកបរ ឆ្ងង់កាត់ ជាប្រចាំ។ ហើយករណីនេះ បើទោះបីជា ពលរដ្ឋ ខិតខំឃាត់រថយន្ត ដែលដឹកដីធុនធំ ឆ្លងកាត់ យ៉ាងណាក្ដី ក៍មិនមានប្រសិទ្ធិភាពដែរ ព្រោះអាជ្ញាធរ មូលដ្ឋានជាអ្នកបើកដៃ ឲ្យក្រុមឈ្មួញ ដឹកជញ្ជូនយ៉ាង អនាធិបតេយ្យ ដោយមិនខ្វល់រឿងផ្លូវខូចនោះទេ។

ករណីធ្វើផ្លូវ មួយចំនួន នៅក្រុងសៀមរាប ដោយផ្លូវខ្លះអាជ្ញាធរខេត្តជាអ្នកធ្វើ ផ្លូវខ្លះមន្ទីរសាធារណការ នឹងដឹកជញ្ជូនអ្នកធ្វើ ផ្លូវខ្លះមូលដ្ឋានឃុំសង្កាត់អ្នកធ្វើ នឹងមួយចំនួន ក្រុមហ៊ុនឯកជនអ្នកធ្វើ។ ការស្ថាបនាផ្លូវនោះ ផ្លូវមួយចំនួន មិនទាន់ បានបើកសម្ពោធផង ត្រូវបានខូចទៅវិញ ជាបណ្ដើរៗ។ គេមិនដឹងថា ការដែលស្ថាបនាផ្លូវមួយចំនួន នៅក្រុងសៀមរាប មានការឃុបឃិតគ្នា ក្នុងការដេញថ្លៃ គម្រោង ជាមួយក្រុមហ៊ុន ឬយ៉ាងណានោះទេ ប៉ុន្តែបើមើលស្ថានភាពផ្លូវ ហាក់បី ធ្វើខាងមុខ ខូចខាងក្រោយ ធ្វើខាងក្រោយ ខូចខាងមុខ ធ្វើជាប់ ចាក់ស្ដើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្ដើង ដោយធ្វើគ្មានគុណភាព៕ពីប្រជាពលរដ្ឋ
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 16,087 នាក់
ម្សិលមិញ : 42,508 នាក់
សរុប : 39,075,338 នាក់