ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

អ.ហខេត្តសៀមរាប ឃាត់បុរស២នាក់ ករណីរំលោភលើ កម្មសិទ្ធិឯកជន

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 19 ខែ ឧសភា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 4551

 (ខេត្តសៀមរាប)បុរស២នាក់ ត្រូវបានកម្លាំង អាវុធហត្ថ ខេត្តសៀមរាប ធ្វើការឃាត់ខ្លួន នៅម៉ោង២រសៀល ថ្ងៃទី១៩ឧសភាឆ្នាំ២០១៧នេះ ពាក់ព័ន្ធករណី លំលោភលើកម្មសិទ្ធិឯកជន។

ជនសង្ស័យ ទាំង២នាក់
១ ឈ្មោះ ស៊ត់ សេង ភេទប្រុស
អាយុ ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន រស់នៅ ភូមិពាក់ស្នែង
ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប
២ ឈ្មោះ តែម រួន ភេទប្រុស អាយុ ៣៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន
រស់នៅ ភូមិពាក់ស្នែងថ្មី
ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប
>ពាក់ព័ន្ធករណី រំលោភលើកម្មសិទ្ធិឯកជន ប្រើប្រាស់អំពើហិង្សាលើអ្នកកាន់កាប់អចលនវត្តុស្របច្បាប់ ធ្វើអោយខូចខាតដោយចេតនា នឹងអំពើលួច
ដែលបានប្រព្រឹត្តនៅចំណុច ទឹកហ៊ូ កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ២០១៣ នៅចំណុចស្រែកក់កាលពីថ្ងៃទី ១៨ ខែ កុម្ភះ ឆ្នាំ២០១៦ នៅចំណុចអូកន្សែងកាលពីថ្ងៃទី ០២ ទី ០៣ នឹងទី ០៤ ខែ មេសា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ភូមិលៀប ឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។
ដោយមានដីកាសម្រេចឲ្យបើកការស៊ើបអង្កេតបឋម លេខៈ ២០៤/ ២០១៧ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧
ចេញដោយលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តសៀមរាប។

បន្ទាប់ស្តាប់ចម្លើយជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថាខ្លួនពិតជាជាប់ពាក់ព័ន្ធនឹងករណីខាងលើមែន។

ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េតព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបបានអោយ
ឃាត់ខ្លួនជនសង្ស័យ ទាំពីរនាក់ខាងលើ។

បច្ចុប្បន្ន កំលាំងជំនាញកំពុង កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តសៀមរាប៕SR


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 43,354 នាក់
ម្សិលមិញ : 91,306 នាក់
សរុប : 52,009,326 នាក់