ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

មន្ត្រីគណបក្សប្រជាជន ចុះជួសជុលផ្លូវតាអ៊ុច

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 30 ខែ ឧសភា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 4409

ខេត្តសៀមរាប៖ផ្លូវតាអ៊ុច ដែលមានប្រវែង១២៥០ម៉ែត្រ ចាប់ពីផ្លូវចំណតឡានចាស់ ទៅដល់ចំណុច ក្រោយផ្សារលើធំថ្មី ស្ថិតក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប ត្រូវបានធ្វើការ ជួសជុល ឡើងវិញ ចំនួន៧០០ម៉ែត្រ ដោយមន្ត្រី គណបក្សប្រជាជន កម្ពុជា ក្រោយពីផ្លូវនេះ ទទួលរងនូវការ ខូចយ៉ាងធ្ងន់ធ្ងរនោះ។
អភិបាលក្រុងសៀមរាប លោកសូរ ប្លាតុង បានមានប្រសាសន៍ថាអាជ្ញាធរ ក្រុងសៀមរាប រួមជាមួយក្រុមការងារ ចុះជួយមូលដ្ឋាន សង្កាត់សាលាកំរើក ដឹកនាំដោយលោកសៀង ណាំ អ្នកតំណាង រាស្ត្រមណ្ឌល
ខេត្តសៀមរាប បានអញ្ជើញ ចូលរួមពិនិត្យ និងជួសជុល ផ្លូវចំនួន១ខ្សែ ខាងលើ។
លោកសៀង ណាំ អ្នកតំណាង រាស្ត្រមណ្ឌល
ខេត្តសៀមរាប បានមានប្រសាស៍ថា ដោយមានការសំណូមពរ ពីបងប្អូនប្រជាពលរដ្ឋ តាមរយះ សមាជិកក្រុមប្រឹក្សា សង្កាត់សាលាកំរើក តាមរយះរដ្ឋបាល ក្រុងសៀមរាប លោកក៏បានដឹកនាំ គ្រឿងចក្រ ចាប់ផ្តើមជួសជុលផ្លូវគ្រោះ ក្រហមនេះ ជូនតាមការស្នើរ សុំរបស់បងប្អូន ប្រជាពលរដ្ឋ ដើម្បីបង្ករលក្ខណះ ងាយស្រួលក្នុងការ ធ្វើដំណើរ៕SR

 

 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 1,606 នាក់
ម្សិលមិញ : 62,329 នាក់
សរុប : 59,994,455 នាក់