ដំណឹងថ្មីៗ
ព័ត៌មានថ្មីៗ

បទល្មើសនេសាទ នៅខេត្តសៀមរាប កើតមានពេញបន្ទុក

ដោយ សៀមរាបប៉ុស្ដិ៍ ថ្ងៃទី 06 ខែ មិថុនា ឆ្នាំ​ 2017 ម៉ោង 12:00 ព្រឹក អ្នកអាន 1698

 

ខេត្តសៀមរាប៖តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា សកម្មភាព បទល្មើសនេសាទ បានកើតមាន យ៉ាងពេញបន្ទុក នៅខេត្តសៀមរាប។ ករណីនេះ មិនត្រូវបាន អាជ្ញាធរនឹងជំនាញ ធ្វើការបង្ក្រាបនោះទេ។

សេចក្ដីរាយការណ៍បន្ថែម បទល្មើសនេសាទមាន ដូចជាអ៊ុយ,ប័រ,អូសអ៊ួន,រុញស៊ីបនិងឆ្នុកជាដើម កំពុងធ្វើនេសាទល្មើស ច្បាប់ជារៀងរាល់ថ្ងៃនៅ ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម នៃខេត្តសៀមរាប ហើយករណីនេះគេ បានដាក់ការសង្ស័យ ថាសមត្ថកិច្ចជំនាញ ជាអ្នកនៅពីក្រោយខ្នង នៃការបើកឲ្យមានបទល្មើស ទាំងនេះកើតឡើងជាថ្នូរ និងការមិនចុះបង្ក្រាប។

ប្រភពបានឲ្យដឹងថា គេឃើញបទល្មើសនេសាទ ជាច្រើនប្រភេទនៅ តែបន្តកើតមាន យ៉ាងច្រើនកុះករ ដដែលដោយ គ្មានខ្លាចញញើត សមត្ថកិច្ចជំនាញ សោះឡើយ។

ប្រភពបន្តថាក្រុមអ្នកនេសាទ ជនជាតិវៀតណាម នៅតំបន់ចុងឃ្នៀស បានចុះរុញស៊ីបរាល់យប់ ដោយបានបង់លុយ ឲ្យមន្ត្រីជំនាញនៅ ទីនោញរាប់លានរៀល ក្នុងមួយយប់ៗ។ ឯក្រុមអ្នកដាក់អ៊ុយ,ប័រ លបរ៉ាវវិញកើតមាន ពេញផ្ទៃទឹកគ្មានឃើញ ជំនាញចុះបង្ក្រាបនោះទេ យូរវាក្លាយទៅ ជារឿងដដែល ទៅហើយ។ ប៉ុន្តែគេក៏បានឃើញ អាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបខ្លះៗដែរ តែមិនស៊ីជម្រៅ ដោយគេសង្ស័យថា គ្រាន់តែដេញត្រីឲ្យ ចូលស៊ងតែប៉ុណ្ណោះ។

ចំណែកលោកម៉ក់ ប្រុស ចៅហ្វាយស្រុកសូទ្រនិគម ធ្លាប់បានមានប្រសាសន៍ ប្រាប់តាមទូរស័ព្ទថា៖ ករណីនេះលោក បាននិយាយប្រាប់ សមត្ថកិច្ចជំនាញ ទាំងអស់នៅក្នុងអង្គប្រជុំរួចហើយ បើមានរឿងសមត្ថកិច្ច ទៅស៊ុំគ្រលំជាមួយ បទល្មើសនេសាទ ពិតយ៉ាងដូច្នេះមែន អាជ្ញាធរនិងចាត់វិធានការ ទៅតាមផ្លូវច្បាប់ជាក់ ជាមិនខាន។

លោកបន្តថា ចំពោះករណី នេសាទខុសច្បាប់ នេះផងដែរលោក បានឲ្យខាងឃុំ ចុះផ្ទាល់ទៅណែ នាំដល់បងប្អូន ប្រជាពលរដ្ឋជាញឹកញាប់ ទៅតាមការដែល យើងអាចធ្វើទៅបាន។

លោកបន្ថែមថា លោកនឹងបន្តចុះផ្ទាល់ទៅ ដល់មាត់ទឹកបឹងទន្លេសាបតែម្តង ដើម្បីឲ្យឃើញជាក់ ស្តែង ព្រោះជួនកាល មានមន្ត្រីមួយចំនួនរាយការ កុហកថ្នាក់លើក៏អាចថាបានដែរ។

ចំណែកលោកស ម៉ាប់ នាយរងផ្នែករដ្ឋបាលជល ស្រុកសូទ្រនិគម មិនអាចទាក់ទង សុំការពន្យល់បានទេ នារសៀលថ្ងៃទី៦ខែ មិថុនានេះ។
ជុំវិញការលើក ឡើងខាងលើនេះដែរ លោកព្រិន្ទ សាវិន នាយខ័ណ្ឌរដ្ឋបាល ជលផល ខេត្តសៀមរាបមិន អាចទាក់ទង សុំការបំភ្លឺ ពីលោកបានទេ នៅរសៀល ថ្ងៃទី៦ខែមិថុនានេះ ដោយសារហៅទូរស័ព្ទ ទៅលោកចូលជាច្រើន ដងតែគ្មានអ្នកទទួល។

ក្រុមមន្ត្រីនិយាយថា ការយកលុយ ពីបទល្មើសជាថ្នូរនិងការ មិនចុះបង្ក្រាប បែបនេះវាគឺជារឿង ខុសច្បាប់ដែល មិនអាចលើកលែងបាន។
មន្ត្រីដដែលបន្តថា ករណីនេះរាជរដ្ឋាភិបា លត្រូវតែយកចិត្តទុកដាក់ និងបង្កើនការត្រួតពិនិត្យ ទៅលើករណីនេះចេះ តែកើតមានបន្តទៅទៀត ដើម្បីកុំឲ្យមានជនខិលខូចប្រព្រឹត្តខុ សច្បាប់តទៅទៀត ហើយបើមិនដូច្នោះទេមច្ឆាជាតិ និងរលាយសាបសូន្យ នៅពេលខាងមុខនេះ។

សូមរំលឹកផងដែរថា បទល្មើសនេសាទកើតមាន ច្រើនជាងគេបំផុត នៅក្នុងខេត្តសៀមរាប នោះគឺបន្ទាប់ ពីមានការគ្រប់គ្រងផ្ទាល់ របស់លោកព្រិន្ទ សាវិន បាន ឡើងជានាយខ័ណ្ឌរដ្ឋ បាលជលផល អស់រយះពេលជិត១០ ឆ្នាំកន្លងមកនេះ ដែលបណ្តែតបណ្តោយឲ្យកូន ចៅក្រោមឱវាទមួយចំនួន ទៅឃុបឃិត ជាមួយបទល្មើស ជាថ្នូរនិងការមិនចុះបង្ក្រាប។

ទន្ទឹមគ្នានេះផងដែរ គេសង្ឃឹមថា ប្រតិភូរាជរដ្ឋាភិបាល កម្ពុជា ព្រមទាំងលោកអភិបាល ខេត្តសៀមរាប មេត្តា ចុះត្រួតពិនិត្យមើល មន្ត្រីមួយចំនួន ដែលមានភារះកិច្ច ការពារនៅតំបន់ បឹងទន្លេសាប នៃខេត្តសៀមរាបផង ដើម្បីឲ្យផលត្រីកើន ឡើងសមស្របទៅ នឹងតម្រូវការ ហូបចុករបស់ បងប្អូនប្រជាពលរដ្ឋ៕SRហេង រស្មី
 


ដំណឹងផ្សេងៗទៀត


ចំនួនអ្នកចូលទស្សនា

​​​​​ ថ្ងៃនេះ : 45,145 នាក់
ម្សិលមិញ : 73,150 នាក់
សរុប : 52,376,335 នាក់